ក្រុមការងារដើម្បីដោះស្រាយទំនាស់(កដទ) គឺជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែលមិនរក ប្រាក់កំរៃ មិនមាននិន្នាការនយោបាយ ឬចរិតសាសនាណាមួយឡើយ ហើយមានទីតាំងតែនៅរាជធានីភ្នំពេញ។ កដទ បង្កើតឡើងដោយបុគ្គលដែលមានឆន្ទៈក្នុងការធ្វើការងារជាមួយគ្នា ដើម្បីផ្តល់ជំនាញនិងចំណេះដឹង ក្នុងវិស័យនៃការដោះស្រាយទំនាស់ ការបំប្លែងទំនាស់ និងការកសាងសន្តិភាព។ កដទ ផ្តោតជាសំខាន់លើការកសាង និងការពង្រឹងសមត្ថភាពផ្នែកសន្តិភាព ដោយយកការវិភាគស្ថានភាពនាពេលបច្ចុប្បន្ន ក្នុងការស្វែងរកសកម្មភាពជាយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងបញ្ហាទំនាស់ បង្កើនផលសម្រេចបានដល់កម្រិតអតិបរមាឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍចីរភាព។ នៅក្នុងឆ្នាំ២០០២ កដទ បានចុះឈ្មោះ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ក្រោយពីបានផ្តល់វគ្គបណ្តុះបណ្តាលក្នុងវិស័យសន្តិភាពមួយចំនួន។

ទស្សនៈវិស័យ:  ពង្រឹងកិច្ចសហការណ៍​ គោរពចំរុះភាព និតិរដ្ឋសម្រាប់បរិយាប័ន្នសន្តិភាពនៅកម្ពុជា។

បេសកកម្ម:  ពង្រឹងនិងកសាងភាពជាអ្នកដឹកនាំសហគមន៍សម្រាប់សន្តិភាពតាមរយះការបណ្តុះបណ្តាល ការកសាងបណ្តាញសម្រាប់ចីរភាព ក្នុងចំណោមសហគមន៍ បណ្តាញសារព័ត៌មាន សមភាពយេនឌ័រ សាសនា ជាតិពន្ធុ និងការរស់នៅរួមគ្នាក្នុងសង្គមកម្ពុជា។

គុណតម្លៃ និងគោលការណ៍គ្រឹះ
១. សន្ដិយុត្ដិៈ កដទ ស្វែងរកយុត្ដធម៌ និងសន្ដិភាព
២. ចំរុះភាពៈ កដទ ទទួលស្គាល់ និងយល់ព្រមនូវចំរុះភាព រួមមានទាំងជំនឿ ជាពិន្ទុ តម្រូវការ វប្បធម៌ផ្សេងៗ។​​

៣. ផ្ទេរអំណាចៈ កដទ លើកកម្ពស់ការរៀនសូត្រ និងចែករំលែក ក្នុងគោលដៅ លើកទឹកចិត្ដចូលរួមក្នុងការសម្រេចចិត្ដនៅក្នងដំណើរការអភិវឌ្ឍ។
៤. កិច្ចសហការៈ កដទ លើកទឹកចិត្តសម្រាប់អោយមានកិច្ចសហប្រតិបត្តិការណ៍ក្នុងចំណោមបណ្តាញនិងអ្នកពាក់ព័ន្ធក្នុងសកម្មភាពរួមសម្រាប់សន្តិភាពចីរភាព។

៥. បន្តការរៀនសូត្រៈ កដទ ឆ្លុះបញ្ជាំងនិងវាយតម្លៃចំពោះសកម្មភាពសម្រាប់ភាពប្រសើរឡើងក្នុងការផ្លាស់ប្តូរជាវិជ្ជាមាន។

The Alliance for Conflict Transformation (ACT) The Alliance for Conflict Transformation (ACT) is a local non-profit, non-political, and non-faith-based organization located in Phnom Penh. ACT is composed of like-minded individuals committed to working together to provide skills and knowledge in conflict resolution and transformation, and peacebuilding. ACT mainly focuses on building and strengthening capacities for peace based on analysis of current issues. These skills include identifying the most strategic actions to transform conflicts, in order to maximize the impact for sustainable peace and development. ACT was registered as an organization in 2002 after carrying out a number of peacebuilding training programs.

Vision: Strengthen cooperation, respect diversity and rule of law for inclusive peace in Cambodia.

Mission: Empower and build community leadership for peace through training and networking for sustaining peace among communities, media sectors, gender, ethnic/faiths, and social cohesion.

Core Principles and Values
1. Justpeace: ACT seeks for justice and peace
2.Diversities: ACT acknowledges and accepts diversities including faiths, ethnicity, needs, culture, and others
3. Empowerment: ACT promotes learning and sharing, aiming to encourage
active participation and decision-making in development processes
4. Collaboration: ACT highly motivate cooperation and collaboration among networks and stakeholders for joint action to sustaining peace.
5. Continues Learning: ACT critically reflects and evaluates our actions for improvement toward positive change.

Structure of ACT