Structure of ACT

ក្រុមការងារដើម្បីដោះស្រាយទំនាស់(កដទ) គឺជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែលមិនរក ប្រាក់កំរៃ មិនមាននិន្នាការនយោបាយ ឬចរិតសាសនាណាមួយឡើយ ហើយមានទីតាំងតែនៅរាជធានីភ្នំពេញ។ កដទ បង្កើតឡើងដោយបុគ្គលដែលមានឆន្ទៈក្នុងការធ្វើការងារជាមួយគ្នា ដើម្បីផ្តល់ជំនាញនិងចំណេះដឹង ក្នុងវិស័យនៃការដោះស្រាយទំនាស់ ការបំប្លែងទំនាស់ និងការកសាងសន្តិភាព។ កដទ ផ្តោតជាសំខាន់លើការកសាង និងការពង្រឹងសមត្ថភាពផ្នែកសន្តិភាព ដោយយកការវិភាគស្ថានភាពនាពេលបច្ចុប្បន្ន ក្នុងការស្វែងរកសកម្មភាពជាយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងបញ្ហាទំនាស់ បង្កើនផលសម្រេចបានដល់កម្រិតអតិបរមាឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍចីរភាព។ នៅក្នុងឆ្នាំ២០០២ កដទ បានចុះឈ្មោះ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ក្រោយពីបានផ្តល់វគ្គបណ្តុះបណ្តាលក្នុងវិស័យសន្តិភាពមួយចំនួន។

ទស្សនៈវិស័យ:  សង្គមកម្ពុជាសហប្រតិបត្តិការ​ គោរពភាពផ្សេងគ្នា និងនិតិរដ្ឋ​សម្រាប់ ចីរភាពយុត្តិធម៌សន្តិភាព។

បេសកកម្ម:  ពង្រឹងសមត្ថភាពដោយផ្តល់ការគាំទ្រនិងពង្រឹងបណ្តាញ ភ្នាក់ងារពាក់​ព័ន្ធនានានៅតំបន់គោលដៅ សម្រាប់កសាងចីរភាពប្រជាពលរដ្ឋ​និង​ការបំផ្លែងទំនាស់។

គុណតម្លៃ និងគោលការណ៍គ្រឹះ
១. សន្ដិយុត្ដិៈ កដទ ស្វែងរកយុត្ដធម៌ និងសន្ដិភាព
២. ឯករាជ្យភាពៈ កដទ លើកកម្ពស់ព្រលឹងឯករាជ្យភាពក្នុងចំណោមអ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ​​​​ និងអង្គការតាមមូលដ្ឋាន
៣. ចំរុះភាពៈ កដទ ទទួលស្គាល់ និងយល់ព្រមនូវចំរុះភាព រួមមានទាំងជំនឿ ជាពិន្ទុ តម្រូវការ វប្បធម៌ផ្សេងៗ
៤. ផ្ទេរអំណាចៈ កដទ លើកកម្ពស់ការរៀនសូត្រ និងចែករំលែក ក្នុងគោលដៅ លើកទឹកចិត្ដចូលរួមក្នុងការសម្រេចចិត្ដនៅក្នងដំណើរការអភិវឌ្ឍ
៥. កសាងទំនាក់ទំនងៈ កដទ លើកកម្ពស់កិច្ចសហការ និងកសាងបណ្ដាញជាមួយអ្នកពាក់ព័ន្ធ

The Alliance for Conflict Transformation (ACT) The Alliance for Conflict Transformation (ACT) is a local non-profit, non-political, and non-faith-based organization located in Phnom Penh. ACT is composed of like-minded individuals committed to working together to provide skills and knowledge in conflict resolution and transformation, and peacebuilding. ACT mainly focuses on building and strengthening capacities for peace based on analysis of current issues. These skills include identifying the most strategic actions to transform conflicts, in order to maximize the impact for sustainable peace and development. ACT was registered as an organization in 2002 after carrying out a number of peacebuilding training programs.

Vision: A Cambodia society cooperates and respects diversities and rule of laws for sustainable justpeace.

Mission: Strengthen capacities by providing support and empowering networks and target stakeholders at different levels for sustainable people building and conflict Transformation.

Core Principles and Values
1. Justpeace: ACT seeks for justice and peace
2. Independence: ACT promotes the spirit of independence among journalists,
researchers and communities based organizations
3. Diversities: ACT acknowledges and accepts diversities including faiths,
ethnicity, needs, culture, and others
4. Empowerment: ACT promotes learning and sharing, aiming to encourage
active participation and decision-making in development processes
Relationship building: ACT highly upholds cooperation and networking with
stakeholders
5. Relationship building: ACT highly upholds cooperation and networking with stakeholders

Structure of ACT