ភាពតានតឹងបានកើនឡើងចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែកក្កដា ឆ្នាំ ២០២៥; ការឈប់បាញ់ដែលទន់ខ្សោយមួយកំពុងត្រូវបានរក្សាទុក បន្ទាប់ពីការប៉ះទង្គិចតាមព្រំដែនដ៏ហិង្សាខ្លាំងបំផុតក្នុងរយៈពេលជាងដប់ឆ្នាំរវាងប្រទេសថៃ និងកម្ពុជា ប៉ុន្តែក្រុមការពារសិទ្ធិមនុស្សកំពុងអំពាវនាវឲ្យអង្គការសហប្រជាជាតិដឹកនាំការស៊ើបអង្កេតអំពីបទឧក្រិដ្ឋសង្គ្រាម និងការខូចខាតដល់ប្រជាពលរដ្ឋ។ ការប៉ះទង្គិចរយៈពេលប្រាំថ្ងៃនេះបានបណ្តាលឲ្យមានប្រជាពលរដ្ឋជាង ៣០០,០០០ នាក់ត្រូវបានបង្ខំឲ្យផ្លាស់ទី និង៤៣ នាក់ បានស្លាប់យ៉ាងហោចណាស់ ដែលអ្នកសង្កេតការណ៍បាននិយាយថា ជាការប៉ះទង្គិចដ៏សាហាវបំផុតរវាងប្រទេសជិតខាងទាំងពីរ ក្នុងរយៈពេលដប់ឆ្នាំមកនេះ។
ក្នុងអំឡុងវិវាទព្រំដែនខ្មែរ-ថៃ ឆ្នាំ២០២៥ អ្នកសារព័ត៌មានកម្ពុជាបានប្រឈមមុខនឹងបញ្ហាជាច្រើន ដែលបង្ហាញពីស្ថានភាពទន់ខ្សោយនៃសេរីភាពសារព័ត៌មានក្នុងប្រទេស។ អ្នកសារព័ត៌មានដែលកំពុងរាយការណ៍អំពីវិវាទព្រំដែនត្រូវបានប៉ះពាល់ដោយគ្រោះថ្នាក់ផ្ទាល់ខ្លួន ជាពិសេសអ្នកដែលរាយការណ៍ពីតំបន់ជួរមុខដូចជា ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ការស្រាវជ្រាវនេះត្រូវបានប្រមូលផ្តុំក្នុងអំឡុងសង្គ្រាមព្រំដែនខ្មែរ-ថៃ ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ ២០២៥ ដែលបានបង្កើតបរិយាកាសតានតឹងមួយ ដែលសារព័ត៌មានជាតិ និងអន្តរជាតិមានតួនាទីសំខាន់ក្នុងការបង្កើតការយល់ឃើញរបស់សាធារណជន អារម្មណ៍ជាតិនិយម និងការយល់ដឹងអន្តរជាតិអំពីស្ថានការណ៍។ នៅកម្ពុជា អ្នកសារព័ត៌មានត្រូវបានរំពឹងថា នឹងរាយការណ៍អំពីសង្គ្រាមនេះដោយមានការទទួលខុសត្រូវ និងវិជ្ជាជីវៈ ទោះជាយ៉ាងណា ការប៉ះពាល់នយោបាយ ការបំពានជាតិនិយម និងការដាក់កម្រិតលើសេរីភាពក្នុងការបញ្ចេញមតិ បានធ្វើឲ្យពិបាកក្នុងការរក្សាការរាយការណ៍ឲ្យមានតុល្យភាព និងផ្តោតទៅលើសន្តិភាព។
Tensions escalated on 24-27 July, 2025; a fragile ceasefire is holding after the most violent border clashes in more than a decade between Thailand and Cambodia, but human rights groups are urging a United Nations-led investigation into alleged war crimes and civilian harm. The five-days conflict displaced more than 300,000 people and left at least 43 dead, in what observers say was the deadliest confrontation between the two neighbors in a decade.
During the Khmer-Thai border dispute 2025, Cambodian journalists faced a range of serious challenges that highlighted the fragile state of press freedom in the country. Journalists covering the border conflict were exposed to physical danger, especially those reporting from frontline areas like Oddar Meanchey and Preah Vihear provinces.
The finding was collected during the Khmer-Thai border conflict from July-October, 2025 created a tense atmosphere where the media/journalism nation and international played a critical role in shaping public perception, national sentiment, and international understanding of the situation. In Cambodia.

Report finding: M4P Finding Freedom of Expression during border disputeNov25
Video consultation with Media on the dispute affect Journalist Freedom of Expresssion: