Stories of Change Dec23

ឆ្នាំនេះ ពីថ្ងៃទី២៥ វិច្ឆិកា ដល់ ១០ធ្នូ២០២៣ ជាយុទ្ធនាការ បូពណ៌ស បញ្ចប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី អង្គការ កដទ បានប្រមូល រឿងរ៉ាវពីការចែករំលែក ករណីផ្សេង រឿងរ៉ាវនៃការផ្លាស់ប្តូរពាក់ព័ន្ធនិងហិង្សាលើស្ត្រី ការបៀតបៀន លើស្ត្រីអ្នកសារព័ត៌មាន ពីគម្រោងប្រព័ន្ធផ្សព្វផ្សាយសន្តិភាព បណ្តាញការកសាងសន្តិភាពសហគមន៍ ជនជាតិដើម យុវជនអ្នកការពារបរិស្ថាន សហគមន៍ការពារធនធានធម្មជាតិ និងបុគ្គលិក កដទ ដែលបានចូលរួមអនុវត្តសកម្មភាពគម្រោង។ កដទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ នុំបុ័ងពិភពលោក ដាន់មិសិន ឃែរប្រចាំកម្ពុជា អេអែហ្វឌី ជំនួយពីប្រជាពលរដ្ឋអាមេរិច ដាប់ប៊ែលយូស៊ីអេស និង អាយរិច ដែលបានគាំទ្រសកម្មភាពគម្រោងកន្លងមក។​

This year 25th November -10th December 2023, Celebrate 16th Day Campaign or White Ribbon to “End Violence against women and girl”. ACT was collective stories shared, cases, and stories of change from the communities relate to Gender Based Violence among the Women Journalist from the Media for Peace network, Communities Peacebuilding network, Indigenous people, environmental youth protection, communities natural resources protection, and ACT staff who engage and implement for the projects. ACT would give gratitude thanks to our donors who fund ACT work such as BfdW, Danmission, CARE-Cambodia, AFD, USAID, WCS, and IREX.

 

StoryChangeDec23

រឿងរ៉ាវនៃការផ្លាស់ប្តូរ​ Female Journalist

Mrs. Reung Bunrin, female journalist was selected during baseline survey in December 2021 for media for peace project. A female journalist living Chhay Ballangk village, Thipakdei commune, Koas Krala district in remote area of Battambang province, she was encouraged and selected to participate in Media for Peace Project for project period from 2022 to 2024. She has been working as female journalist from 2018 with first media outlet named Mekong Khmer News TV online then moved to SH plus news and recently with ASEAN Daily News. Below is her Case of Being Women Journalist! Bunrim Case Jun23

 

រឿងរ៉ាវនៃការផ្លាស់ប្តូរពី៤ គម្រោង 4 Projects MSC

រឿងរ៉ាវនៃការផ្លាស់ប្តូរពី៤ គម្រោងនៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ បានប្រមូលនិងចងក្រងពី​គម្រោងគណនេយ្យភាពសង្គម គម្រោងប្រព័ន្ធផ្សព្វផ្សាយសន្តិភាព រឺសារព័ត៌មានសន្តិភាព គម្រោងរួមគ្នាដើម្បីគាំទ្រសិទ្វិស្រ្តី​  និងគម្រោងការកសាងសន្តិភាពសហគមន៍​ សម្រាប់ជាការឆ្លុះបញ្ជាំងអំពីលទ្ធផលនៃការផ្លាស់ប្តូររបស់អ្នកចូលរួមនិងផលជះដែលទទួលបានពីក្នុងគម្រោងក្នុងរយះពេលវដ្តនៃគម្រោងរយះពេល៣ឆ្នាំ ២០១៩-២០២១។ ក្នុងរយះពេល៣ឆ្នាំកន្លងមកនេះ កដទ បានអនុវត្តក្នុងខេត្តនិងក្រុងគោលដៅចំនួន១១ គឺខេត្ត មណ្ឌលគីរី  ខេត្តក្រចេះ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ និងក្រុងភ្នំពេញ។  រឿងរ៉ាវនៃការផ្លាស់ប្តូរនេះគឺធ្វើឡើងជាភាសារខ្មែរនិងភាសារអង់គ្លេស។

Most Significant Stories of Change Collected from the 4 projects of ACT from the project Implement Social Accountability Frame-Work (ISAF), Project Community Peacebuilding (CP), Project Collective Action to Support Women’s Right (CASWR), Project Media for Peace / Peace Journalism (M4P/PJ). During these 3 years period from 2019-2021, ACT had implemented in 11 city/provinces such as: Mondulkiri province, Kratie province, KampongSpeu province, Kampot province, KmapongChhnang province, Takeo province, SvayReang province, Battambang province, Siem Reap province, Sihanuk ville province and Phnom Penh City.  This MSC is made in to Khmer and English version.

https://act-kh.org/annual-report/

ទិវាសន្តិភាពអន្តរជាតិ២១កញ្ញា International Day of Peace (IDP)

តាមរយៈការកសាងសន្តិភាពសហគមន៍ និង​ គម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធិស្ដី្រ (CASWR) អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (កដទ) បានប្ររព្ធកម្មវិធីអបអរសាទរ ទិវាសន្ដិភាពអន្ដរជាតិ២០២១ នៅខេត្តចំនួន៥ និង តាមផ្ទះ ដែលទទួលបានការគាំទ្រថវិកាពី នំបុ័ងពិភពលោក ដានមីសិន ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID នាថ្ងៃទី១៣-២២ ខែកញ្ញា ឆ្នាំ២០២១ ​បានប្រារព្ធឡើងខេត្តក្រចេះ កំពត កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្ដ​មណ្ឌលគិរី ក្រោមប្រធានបទ “ការស្តារឡើងវិញឱ្យកាន់តែប្រសើរសម្រាប់ពិភពលោកប្រកបដោយសមធម៌និងចីរភាព” ជាមួយនឹងការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋសរុប ៣៤១​នាក់ (ស្រី ២១២) ពួកគាត់បានចូលរួមជាយុទ្ធនាការ ចែករំលែក ច្រៀងចំរៀងសន្តិភាព ការលើកឡើងឆ្លុះបញ្ជាំងពីសន្តិភាពនៅសហគមន៍និង សកលោក វិដេអូ និងតាមរយៈការស្ដាប់សារសម្លេងដែលបានចាក់តាមភូមិ និងការចុះផ្សព្វផ្សាយផ្ទាល់ដល់ផ្ទះពួកគាត់តែម្ដង រួមនឹងខិតបណ្ឌលេខទូរស័ព្ទអាជ្ញាធរ (ស្រុក ឃុំ ភូមិ) សម្រាប់ទំនាក់ទំនងពេលដែលមានអំពើហិង្សាកើតឡើង កូនសៀវភៅសំនួរចម្លើយទាក់ទងនឹងច្បាប់ស្ដីពីអំពើហិង្សាក្នុងគ្រួសារ សៀវភៅអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនឹងនារីភេទ (ស៊ីដរ) ដោយមិនភ្លេចវិធានការការពារពីការឆ្លងនៃជំងឺកូវិដ១៩។

ឆ្លៀតក្នុងឱកាសនេះ កញ្ញា ស្រី សុធាវី នាយិកាអង្គការ កដទ បានចែករំលែកពីសាវតានៃទិវាសន្ដិភាពអន្ដរជាតិ អង្គការ គម្រោង ជាពិសេសគោលបំណងនៃគម្រោង CASWR និង ម្ចាស់ជំនួយ ភ្ជាប់ជាមួយនឹងការបារម្ភពីការកើនឡើងនូវអំពើហិង្សាក្នុងគ្រួសារ ជាពិសេសអំពើហិង្សាផ្លូវចិត្ដ និងផ្លូវភេទ។​ ក្នុងវេទិកានេះដែល លោកស្រី ស៊ិន ស្រីកែវ អធិការរងស្រុកពេជ្រាដា ទទួលបន្ទុកផ្នែកយេនឌ័រ ចែករំលែកពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ស្ថានទម្ងន់ទោសនៃអំពើហិង្សាក្នុងគ្រួសារកំរិតព្រហ្មទណ្ឌនិងការដោះស្រាយ ព្រមទាំងវិធីសាស្រ្ដក្នុងការទប់កំហឹង និងសារចុងក្រោយទៅកាន់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ​ កញ្ញា ស្រី​ សុធាវី ក៏បានចែករំលែកពីការរួមចំណែករបស់អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងតួរនាទីរបស់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។​ បន្ទប់ពីការថ្លែងសារខាងលើ ជាកិច្ចបញ្ចប់ ល្ខោនវិទ្យុរឿង “របងដួងចិត្ដ”​ ដែលផ្ដោតសំខាន់លើអំពើហិង្សាផ្អែកលើយេនឌ័រ និងស្រ្ដីក្នុងភាពជាអ្នកដឹងនាំ ដែលជាផលិតផលនៃគម្រោងរួមគ្នាដើម្បីគាំទ្រសិទ្ធិស្រ្ដីក៏ត្រូវបានចាក់ជូនអ្នកចូលរួមស្ដាប់ជាការកំសាន្ដ និងបញ្ជ្រាបចំណេះដឹងផងដែរ។

ដោយសារការរាតត្បាតនៃជំងឺកូវិដ១៩ ធ្វើឱ្យការទំនាក់ទំនងក្នុងសហគមន៍មានការស្ងប់ស្ងាត់ជាងមុន ជាមួយយុទ្ធនាការតាមផ្ទះដែលយើងធ្វើ បានបង្រួមគម្លាតរវាងអាជ្ញាធរ អង្គការ និងប្រជាពលរដ្ឋជាថ្មី ព្រមទាំងជាសញ្ញាសំខាន់ដែលបង្ហាញថាប្រជាពលរដ្ឋមិនត្រូវបានទុកចោលឡើយទោះក្នុងកំឡុងពេលកូវីត១៩ក៏ដោយ។ កម្មវិធីត្រូវបានបញ្ចប់ដោយជោគជ័យ ជាមួយនឹងការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ដែលគាត់ហាក់មានការចាប់អារម្មណ៍ និងយកចិត្ដទុកដាក់ស្ដាប់ការណែនាំ ថែមទាំងមានការសួរនាំបន្ថែមលើឯកសារដែលបានចែកជូន។

Through Community Peacebuilding project and Collective Actions to Support Women’s Rights (CASWR), Alliance for Conflict Transformation (ACT) conducted International Day of Peace with the existing network conduct and celebrate the event with reflection on the peace process, share on the community situation, video campaigned, door to door campaign to celebrated International Day of Peace 2021 under the UN theme: ” Recovering better for an equitable and sustainable world”. This event was conducted on 13-22 September 2021 at Kampot, K.Chhnang, K.Speu, and Mondulkiri province. With 341 total participants (212 female), they participated through sharing reflection on the peace process in family, community, society, and the global with listening to the voice message that played in their villages and door to door reaching with stickers of local authorities that they can contact when violence happen, a small note of Q&A of key slogan relate to peace campaign and Domestic Violence Law and a book of Convention on the Elimination of all forms of Discrimination Against Women (CEDAW), along with Covid-19 prevention.

With this opportunity, Ms. Srey Sotheavy, Executive Director of ACT, shared about background of International Day of Peace, the organization, projects also donor and linked to the worrying of increasing of domestic violence especially mental and sexual violence. In this event, Ms. Sin Sreykeo, Deputy Inspector of Pech Chreada District in charge of Gender Share on prevention of domestic violence, aggravating circumstances of domestic violence, criminal levels and solutions, as well as angry management and key message to the people. In addition to this, Ms. Srey Sotheavy, also shared the contribution of NGOs as well as the role of citizens in preventing domestic violence. After the message above, the radio drama “Fences of the Heart”, which focuses on gender-based violence and women in leadership, as a product of CASWR, was also aired by loudspeaker for the participants to listen for entertainment and mainstream knowledge as well.

Due to Covid-19 outbreak, community relations have been salient with the door to door campaigns we have again cut down the gap between authorities, organizations and citizens. It was as well as important signs that people are not being left behind even during the Covid-19. The campaign was successfully completed with the participation of local authorities as well as the people who seemed interested and listened to what we were sharing, as well as interaction from community on the documents that shared.

ប្រព័ន្ធផ្សព្វផ្សាយនិងបញ្ហាប្រឈមក្នុងអំឡុងកូវីដ

នៅក្នុងកំឡុងពេលរីករាលដាននៃជំងឺកូវីដ១៩ ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានជាច្រើនបាន ចែករំលែកនូវព័ត៌មានអំពីការរីករាលដាលនៃជំងឺនេះ បើគិតចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់ ខែមិថុនា ឆ្នាំ២០២០ មានការឃាត់ខ្លួន និងការចាប់ខ្លួនព្រមទាំងមានការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដូចជាវិទ្យុ គេហទំព័រហ្វេសប៊ុកជាច្រើនទៀត ដោយក្រសួងព័ត៌មានបានលើកឡើងនូវមូលហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះ បានធ្វើការផ្សព្វផ្សាយរំលោភបំពានលើវិជ្ជាជីវៈ រហូតឈានទៅដល់ការឃាត់ខ្លួន និងចោទពីបទ “ញុះញង់​ឱ្យ​កើតមាន​អំពើ​ហិង្សា បង្ក​ការរើសអើង​ពូជសាសន៍ និង​ចលាចល​សង្គម” យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៩៥។ ដូច្នេះហើយគម្រោងក៏បានផ្ដួចផ្ដើមបង្កើតនូវប្រធានបទស្ដីពី “ស្ថានភាព និងផលប៉ះពាល់ នៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩” បន្ទាប់ពីការសម្ភាស និងការប្រមូលនូវរឿងរ៉ាវមួយចំនួន។

During the outbreak of COVID-19 the citizen and journalists share information about wide spreading from early 2020 until June 2020, there had been arrest and detentions as well as the closure of some media outlets such as radio and Facebook pages. while Ministry of Information claimed that  those social media outlets were reporting news  unprofessionally. It led to arrest and detention with the accuse of  ’incitement to violence, discrimination and social unrest’ according to the Criminal law of the Kingdom of Cambodia, Article 495. Project started to conduct survey on theme “The Situation and Impact of the Media in Cambodia during the COVID-19 outbreak” after interviewing and collecting some stories from relate media and journalist as attached report below:

M4PSurvey@CovidJan-Jun20

ANR: Leadership & Representative

កិច្ចប្រជុំបណ្តាញប្រចាំឆ្នាំរៀបចំដោយគម្រោងកសាងសន្តិភាព និងប្រព័ន្ធផ្សព្វផ្សាយសន្តិភាព ក្រោមប្រធានបទ ភាពជាតំណាង នៅសារៈមន្ទីរសន្តិភាព ខេត្តបាត់តំបង ដោយមានអ្នកចូលរួម៨០នាក់ មកពី៩ខេត្ត ក្រុង។ គោលបំណងផ្តល់ឳកាសក្នុងការចែករំលែកពីសមិទ្ធិផលកន្លងមកនិងឆ្លុះបញ្ចាំងពីការសហការនិងរៀបចំផែនការសម្រាប់ឆ្នាំ២០២០២។​

ស្វាយគមន៍ដោយ​លោក ស៊ុត ផ្លាយងាម អតីតអ្នកផ្តួចផ្តើម កដទ និងសារមន្ទីរសន្តិភាព បានចែករំលែកពីគោលបំណងបន្សល់ទុកនូវស្នាដៃដល់ក្មេងជំនាន់ក្រោយរៀនសូត្រពីដំណើរការកសាងសន្តិភាពនិងការបំផ្លែងទំនាស់នៅកម្ពុជា និងពីរបៀបដែលអង្គការសង្គមស៊ីវិលនិងរដ្ឋាភិបាលរួមចំនែកក្នុងដំណើរការកសាងសន្តិភាព។​

ភាពជាអ្នកដឹកនាំនិងតំណាងសហគមន៍ សម្របសម្រួលដោយ កញ្ញា ស្រី សុធាវី នាយិកាអង្គការ កដទ លើកឡើងពីភាពជាចៅហ្វាយ អ្នកគ្រប់គ្រង គ្រូ អ្នកដឹកនាំ និងភាពជាតំណាង ដល់សហគមន៍ អោយអាចយល់ពីតួនាទី និងមុខងារក្នុងការមានភាពជាម្ចាស់នៅសហគមន៍។ ឧបករណ៍ ប្រមូលព័ត៌មាន កូប៊ូធូលប៊ក់ ត្រូវបានណែនាំពីមន្ត្រីគម្រោងនិងការចែកតាមក្រុមពីបណ្តាញសហគមន៍និងខេត្តសម្រាប់រៀបចំផែនការសម្រាប់ការអនុវត្តនៅឆ្នាំក្រោយ។​ កិច្ចប្រជុំជាទូទៅមានភាពរីករាយនិងឆន្ទះប្តេជ្ញាក្នុងការចូលរួមកសាងសង្គមល្ទសម្រាប់សន្តិភាព។​

Annual Network Reflection meeting conducted join by Community Peacebuilding Project and Media for Peace Project on theme “Representative” at Peace Gallery in Battambang province with 80 participants participated from 9 provinces. The meeting was given chance to share on the achievement and reflect of the work from the network with their plan together for 2020.

Welcome remark by Mr. Soth Plai Ngarm the founder of ACT and Peace Gallery was express his thank for conduct the meeting here and visit his Gallery. He shared on the ACT history and the reason why he set up the gallery to let new generation to learn the peacebuilding and conflict transformation process in Cambodia and how the NGOs and government had engaged in this process.

Session on leadership and representative was shared by Ms. Sotheavy the Executive Director of ACT. Term of Bossy or management, Teacher, Leader, and Representative was present to participants to be aware of their role and responsibility. KoboToolbook online and offline collective information from the participants was introduced by the project team. Space for working in group among each provinces network was gave to discuss for their future plan 2020. In general meeting they feel satisfy with the social support and sustain work of ACT instructed.

Social Media: https://www.kch24.com/16540-08-09-15/

ទិវាសន្តិភាពពិភពលោកនៅកម្ពុជា

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩​ អង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលធ្វើការកសាងសន្តិភាព បានសហការណ៍គ្នា ប្រារព្ធទិវា សន្តិភាពពិភពលោកនៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួម ប្រមាណ៣៥០អង្គ នាក់។ ជិតមួយទស្សវត្សបានសង្កេតឃើញ ជារៀងរាល់ឆ្នាំមានការបើកចំហរក្នុងការអនុវត្តសន្តិភាព និង ដំណើរការណ៍នៅក្នុងប្រទេស ដើម្បីពង្រឹងពីគោលគំនិតនៃ សន្តិភាពនៅក្នុងប្រទេស ព្រមទាំងលើកទឹកចិត្តក្នុងការមានការ ប្តេជ្ញាចិត្តខ្ពស់ឆ្ពោះទៅរកការអនុវត្តជាសកម្មភាពជាក់ស្តែងឆ្លើយតបនិងសន្តិភាព តែការអនុវត្តជាក់ស្តែងនៅមានការងារជាច្រើន ដែលត្រូវ បំពេញនិងជម្រុញដល់រដ្ឋាភិបាលក្នុងការអនុវត្តប្រកបដោយតម្លាភាពនិងនិតិរដ្ឋ។​ សន្តិភាពជាបំណងប្រាថ្នាទូទៅសម្រាប់មនុស្សជាតិជុំវិញពិភពលោក។ គោលដៅអភិវឌ្ឍចីរភាពរបស់អង្គការសហប្រជាជាតិ គោលដៅទី​ ១៦ ផ្តោតសំខាន់លើការរក្សាសន្តិភាព និងអភិវឌ្ឍន៍មិត្តភាពក្នុងចំណោមមនុស្សជាតិ។​ ដើម្បីរំលឹកនិងពង្រឹងគំនិត សន្តិភាពទាំងថ្នាក់ជាតិនិងពិភពលោក សន្និបាទទូទៅនៃអង្គការសហប្រជាជាតិ​ ឆ្នាំ១៩៨១ បានប្រកាសដាក់ថ្ងៃទី២១ ខែកញ្ញា​ ជាទិវាសន្តិភាពពិភពលោក ហើយប្រធានបទពិភពលោកឆ្នាំនេះគឺផ្តោតទៅលើ មនុស្សជាតិ ភពផែនដី និងសន្តិភាពតែនៅកម្ពុជាបានផ្តោតលើ សន្តិភាពសម្រាប់ទាំងអស់គ្នា។ នៅដើមសប្តាហ៍ ថ្ងៃទី១៦ ខែកញ្ញា​ កដទ​ ក៏បានប្រារព្ធទិវានេះនៅខេត្តមណ្ឌលគីរី ដោយមានអ្នកចូលរួមជាង១៥៦នាក់ ក្រោមប្រធានបទៈ បញ្ឈប់រាល់ទម្រង់ហិង្សលើស្ត្រីនិងកុមារ។

កម្មវិធីប្រព្រឹត្តទៅដោយមានការសម្មាធិរំលឹកពីអ្នកបូជាសម្រាប់សន្តិភាព ដោយមានការដើរហែរក្បួរផ្សព្វផ្សាយពីសារ សន្តិភាពនិងលុបបំបាត់ប្រើអំពើហិង្សាលើស្ត្រីនិងកុមារ​ ច្រៀងចំរៀងពង្សាវតាខ្មែរ ការថ្លែងពីស្ថានភាពពិត នៃប្រជាពលរដ្ឋដែលរកគ្រោះក្នុងបញ្ញាដីធ្លី កសិកម្ម ធនធានធម្មជាតិ អសន្តិសុខសង្គមនានា ដែលបានថ្លែងដោយប្រជាពលរដ្ឋពី តាមបណ្តាខេត្តនានា។ កិច្ចពិភាក្សាពីបណ្តាថ្នាក់ដឹកនាំអង្គការនិងអ្នកវិភាគសង្គម ក៏បានលើកឡើងវិភាគពីទ្រឹស្តីសន្តិភាព និងការអភិវឌ្ឍ និងពិនិត្យតាមដានពីដំណើរកសាងសន្តិភាពនៅកម្ពុជាដែលនៅមានការពង្រឹងជាច្រើនលើវិស័យសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងយុត្តិធម៌សង្គមនានា ដែលរដ្ឋាភិបាលត្រូវធ្វើការពង្រឹងនិងអនុវត្តអោយមានប្រសិទ្ធិភាពខ្ពស់ សម្រាប់បំរើ ផលប្រយោជន៍ប្រជាជននិងប្រទេសជាតិ។​ យើងទាំងអស់គ្នាពីសង្គមស៊ីវិល ប្រជាពលរដ្ឋនិងរដ្ឋាភិបាលត្រូវរួមគ្នាអនុវត្ត គោលដៅអភិវឌ្ឍចីរភាព២០៣០អោយបានប្រសើរ ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិភាពក្នុងសង្គម។

On 21st September 2019, NGOs who are working relate to Peacebuilding in Cambodia had join celebrate the International Day of Peace at Freedom Park with about 350 participated. Every year there were open for peace process and practice to strengthen peace in Cambodia and encourage all to commit for action respond to the current conflict to Peace. In the reality the respond to peace still need to be strengthen and many task to do to urge for the Cambodia government to take action with transparency and respect state of law. Peace is everyone desire around the world, that reflect with the SDG#16 relate to promote Peaceful and inclusive societies for sustainable development, provide access to justice for all and build effective, accountable and inclusive institutions at all levels. To strengthen and remind about peace the United Nation was form 21 September for celebrate the IDP for this year the global focus on the “ People, Planet, and Peace” but for the Cambodia we focus on “Peace for All”. Early of the week: on 16th September, ACT also conduct the IDP on “Ending All Forms of Violence on Women and Girls” with 156 “103 ladies”. 

The event was conducted with meditation for peace builder, with Khmer National song, communities shared experiences relate to their land, agriculture, natural resources, and social insecurities from difference provinces. Social analysis expertise and the NGOs leader also shared their view on the theory of peacebuilding reflect to the current process of peace in Cambodia that from their view, there still a lot of task to fulfil and work on human right, law practice, and social justice that the Cambodia government have to serve the people with their transparency and accountability for the country. We as the civil society and citizen urge the government to take into practice for the SDG 2030 for social justice.

ACT jointed statement with the Quaker United Nation: https://quno.org/timeline/2019/9/people-planet%E2%80%A6and-peace-shared-statement-peacebuilding-organizations

#Internationaldayofpeace #Peaceday #Internationalpeaceday #peace #peacebuilding #SDGs #2030Agenda #prevention #sustainingpeace #SDG16plus #UN #humanrights  #inclusion   #peacebuilding organizations in a statement for #InternationalDayofPeace. Together we call for action on the #2030Agenda, protection of #civilsociety space & a recommitment to #multilateralism. #peaceday #peacebuilding #prevention #inclusion

IDP on Social Media:

Facebook:

https://www.facebook.com/VODKhmer/videos/397165757849711/UzpfSTYyNTU4MDg0NzUwMjg1MToyNTU2NDQ3OTQ3NzQ5NDU1/

https://www.facebook.com/rfacambodia/videos/414985052555386/UzpfSTYyNTU4MDg0NzUwMjg1MToyNTYxNjg2NzYzODkyMjQw/

https://www.facebook.com/cchrcambodia/videos/470083133577130/UzpfSTYyNTU4MDg0NzUwMjg1MToyNTU1MTg3MjQxMjA4ODU5/

https://www.facebook.com/comfrel.org/videos/2423240541289419/UzpfSTYyNTU4MDg0NzUwMjg1MToyNTUwOTcxNTY0OTYzNzYw/

YouTube:

https://www.youtube.com/watch?v=hhQLa51aReU&t=2s

https://www.youtube.com/watch?v=PZ1KJSa6OIo&t=890s

https://www.youtube.com/watch?v=Ix5A_81RvqY

https://www.youtube.com/watch?v=5bPzGjoM0HY

https://www.youtube.com/watch?v=t0CKSyNLuJ8

https://www.youtube.com/watch?v=LumVrII0a6Q

https://www.youtube.com/watch?v=jo_qi1sDJ5w

https://www.youtube.com/watch?v=BYOoChYhLMg

https://www.youtube.com/watch?v=j4XNBmkrIHM&t=34s

https://www.youtube.com/watch?v=kXA_hSpMdbI

 

 

អាស៊ាននិងសុវត្ថិភាពប្រព័ន្ធផ្សព្វផ្សាយ

គម្រោងប្រព័ន្ធផ្សព្វផ្សាយសន្តិភាពបានចូលរួមវេទិកាប្រជាជាតិអាស៊ាន ពីថ្ងៃទី១០ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៩​នៅប្រទេសថៃ ដោយមាន​អ្នកចូលរួមប្រហែលជា១០០​នាក់មកពីប្រទេសអាស៊ានទាំង១០​ និងទីម័រផងដែរ។ ប្រធានបទឆ្នាំនេះគឺផ្តោតលើ មនុស្សជាតិនាំមុខ ចលនាយុត្តិធម៌សន្តិភាព សមភាព ប្រជាធិបតេយ្យចីរភាព​នៅក្នុង​អាស៊ីអាគ្នេយ៍។​ ដោយមានប្រធានបទ៧ផ្សេងទៀតក្នុងការ​ផ្តោទៅលើ​វិស័យនានាដែលអាចឆ្លើយតបសម្រាប់ការអភិវឌ្ឍនៅអាស៊ី ដូចជាៈ

១.សិទ្វិមនុស្ស ប្រជាធិបតេយ្យ និងការទទួលបានយុត្តិធម៌ ២.ការវិនិយោគនិងសហការអំណាច ៣.សន្តិភាពនិងសុវត្ថិភាព ៤.ការចំណាកស្រុក ៥.ការការពារសង្គម សុខភាពនិងការងារ ៦.ចីរភាពបរិស្ថាន ៧.សុវត្ថិភាពបច្ចេកវិទ្យា។

គម្រោង កដទ បានចូលរួមក្នុងកិច្ចប្រជុំចំនួន២៖ គឺលេខ៣.សន្តិភាពនិងសុវត្ថិភាព​ និង៧.សុវត្ថិភាពបច្ចេកវិទ្យា​ដែលមានកញ្ញា អ៊ុត ឈវីរ៉ា ជាអ្នកសម្របសម្រួលគម្រោងប្រព័ន្ធផ្សព្វផ្សាយសន្តិភាពចូលរួម និងដាក់បង្ហាញនូវសម្ភារ និងបង្ហាញពី សកម្មភាព របស់ កដទ ដល់អ្នកចូលរួមពីអាស៊ាន ហើយមានការចាប់អារម្មណ៍ក្នុងកិច្ចការងារកសាងសន្តិភាព​តាមរយះប្រព័ន្ធផ្សព្វផ្សាយ។​​ ក្នុងនាមជាអង្គការសង្គមស៊ីវិលពីប្រទេសកម្ពុជា កដទ បានរួមចំណែកចូលរួមការអភិវឌ្ឍ ក្នុងប្រទេស ក៏ដូចជាក្នុងសង្គម អាស៊ានទាំងមូល។

Media for Peace join ASEAN People Forum (APF) conducted on 10-12 September 2019, Thammasat University, Bangkok, Thailand with about one thousand of the ten Asian countries plus Timor-Leste participated. Theme this year: ‘Advancing Peoples’ Movements for Justice, Peace, Equality, Sustainability and Democracy in Southeast Asia’. Under this overarching theme, seven convergence spaces are organized through which participants are able to share their expertise and experiences in tackling similar or interrelated issues; and find ways to develop, collaborate, and advance national and regional campaigns: 1) Human Rights, Democracy, and Access to Justice; 2) Trade Investment and Corporate Power; 3) Peace & Security; 4) Migration; 5) Decent Work, Health & Social Protection; 6) Ecological Sustainability; and 7) Innovation, Emerging Technology and Digital Security.

ACT project participated with contribute under the convergence space number 3- Peace & Security and number 7- Innovation, Emerging Technology and Digital Security with Ms. Out Chhorvira attended and she also bring boot on what ACT media for peace had been done to show and explored to the ASEAN. ACT boot on Media for Peace was got an interested from the delegation who participated in the event with able to introduce about the ACT peacebuilding work to regional. Engaged with APF represent from one of the Cambodia civil society to be part of the contribution to join the development of the country and the whole ASEAN as one community.

 

ទិវាសេរីភាពសារព័ត៌មានពិភពលោកនៅកម្ពុជា ២០១៩ World Press Freedom Day 2019

ទិវាសេរីភាពសារព័ត៌មានពិភពលោកនៅកម្ពុជា បានរៀបចំឡើងនៅថ្ងៃទី០៣​ ខែឧសភា ឆ្នាំ២០១៩ ដោយអង្គការយូនីស្កូប្រចាំកម្ពុជា រួមសហការជាមួយទូតស៊ុយអ៊ែតនិងក្រសួងព័ត៌មាន​ ដែលមានអ្នកចូលរួមប្រមាណ២០០នាក់ មកពីបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ក្រសួងនិងស្ថានទូតពាក់ព័ន្ធ ព្រមទាំងអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសារព័ត៌មាន។ ប្រធានបទឆ្នាំនេះស្តីពី តួនាទីប្រកបដោយសក្តានុពលរបស់ព័ត៌មានក្នុងការគាំទ្រ សន្តិភាព និងប្រជាធិបតេយ្យដែលប្រធានបទនេះស្របទៅនឹងគម្រោងដែល ACT កំពុងអនុវត្ត បញ្ជ្រាប និងពង្រឹងសារសន្តិភាពទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមនិងសារព័ត៌មាននៅកម្ពុជា។​

This year 2019, World Press Freedom Day celebrated on 3rd May 2019. Cambodia under organized by UNESCO celebrated this event at Le Royal hotel with the cooperation with Sweden and Ministry of Information (MoIFo). The theme this year focused on “Media’s potential role in supporting peace and democracy” that line with the current Alliance for Conflict Transformation (ACT) through Media for Peace project is doing and ACT were invited to attend as an honoured guest in this event as well to talk about Media in Peace and Democracy in Cambodia context.

To be the meaningful event, there were many acknowledgeable key speakers who came to deliver the report from Government sector which is Ministry of Information and International NGOs. Not only key speakers but the involvement from approximately 200 participants also such as ambassadors from many embassies, journalists, senior journalists, relate ministries, and students from DMC department of Royal University of Phnom Penh.

The welcome remarks and message of Director-General of UNESCO Delivered by Mr. Sardar Umar Alam, UNESCO Representative to Cambodia. The statement mentioned about the situation of media in Cambodia which really needs the support, so UNESCO still supporting technical in strengthening the legal legislation to MoIFo, developing capacity to young professional journalists, and addressing issues related to hate speech and rapid spread of fake news. Remarks by Mr. Andreas Johansson, First Secretary, Embassy of Sweden in Phnom Penh, emphasized on the points that “by a free exchange of information, greater trust is in the long run built throughout all parts of society”, and noted that “a free media positively contributes to democracy”. Address by H.E. Khieu Kanharith Prime Minister of Information, took this chance to talk about the newly legalized the law and legislation for media in this digital era. He added up about stakeholders have the right to request to MI to readjust in any illogic points.

The last session in this remarkable event fall to panel discussion which is, an Executive Director of ACT, Ms. Sotheavy was one of the panellists.  All the panellists utterly support the theme and willing to promote democracy by the role of media. Throughout discussion, Ms. Sotheavy, analyst the overview of how is the Peace (both negative and positive peace) reflect to the current situation of the freedom of expression, human right, social justice, core value, and morality in society in term of political, business, and working structure. She also shared so far report about the situation of media in Cambodia with agrees that media in Cambodia has been improved but in the very limited in the democratic ways. The report internally survey among the target participants of the ACT Media for Peace project in 2017-2018 included that the suppression on releasing the accurate news is 41%, the restriction on social media and journalists 42%, the harmfulness on independent media 52%, cannot receive the thorough news 38%, the decreasing the right of expression 34%, the remote citizens who can get the accurate news 66%, and the loss of trust in media 52%.

At the panel discussion brought so much knowledge to audiences regarding to current media situation. This event was successfully celebrated with high hope that Cambodia can improve more in positive peace and the democracy by producing news in the professional manner which will contribute much to the general people and the journalists can be respected genuinely. ACT would thanks to donors, MoIFo, and other agency who cooperate and support for such event of remembrance of the Freedom of Expression at the World Press Freedom Day and wishes to have future cooperation from all sector to illustrate the positive peace in Cambodia Social Media and Journalist.

https://www.information.gov.kh/detailnews/295008?fbclid=IwAR1ydeDadeZJMmb12leebUE1D00v9njkOkSq7TODjvhR5p7tydsziQP9U80

https://www.information.gov.kh/detailnews/294936?fbclid=IwAR32HChs4eFI4_fhjPbToScytN3RkJSLXDMOoY3YTRYgcXa8_ma1aDnd0sI