ការប៉ះទង្គិចព្រំដែនខ្មែរ–ថៃក្នុងខែកក្កដា ឆ្នាំ ២០២៥ បានចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ២០២៥ ហើយបន្តរហូតដល់ថ្ងៃទី២៨ ខែកក្កដា ២០២៥ មុនពេលមានការឈប់បាញ់ ត្រូវបានដាក់អនុវត្ត។ កម្ពុជា បានទទួលរងផលវិបាកធ្ងន់ធ្ងរផ្នែកមនុស្សធម៌ និងសង្គមនយោបាយ ក្នុងអំឡុងវិវាទព្រំដែនខ្មែរ–ថៃ ឆ្នាំ ២០២៥។ ការប៉ះទង្គិចបានបណ្តាលឲ្យប្រជាពលរដ្ឋជាង ៣០០,០០០ នាក់ត្រូវបានបង្ខំឲ្យផ្លាស់ទី ដោយបង្ខំឲ្យគ្រួសារចាកចេញពីផ្ទះនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់មានការប្រយុទ្ធខ្លាំងបំផុត។ ភូមិនិងផ្ទះត្រូវបានបំផ្លាញ ជីវភាពរស់នៅត្រូវបានរំខាន ហើយការធ្វើដំណើរ ម្ហូបអាហារ ទឹក និងសេវាសុខាភិបាលក្លាយជាការលំបាក ខណៈពេលដែលពលរដ្ឋរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យរស់នៅក្នុងជំរកបណ្ដោះអាសន្ន។
ក្រៅពីការបំផ្លាញផ្នែករូបវន្ត សង្គ្រាមនេះបានបង្កឲ្យសេដ្ឋកិច្ចកម្ពុជាដែលទន់ខ្សោយកាន់តែតានតឹង បំផ្លាញពាណិជ្ជកម្មឆ្លងដែន និងបង្កើនស្ថានភាពអសន្តិសុខជាតិ។ អ្នកសារព័ត៌មាន និងសង្គមស៊ីវិលបានប្រឈមមុខនឹងសម្ពាធកើនឡើងក្នុងការរាយការណ៍ដោយមានការទទួលខុសត្រូវ ក្នុងបរិយាកាសនយោបាយដែលមានភាពប្រសប់ និងការដាក់កម្រិតលើសេរីភាពក្នុងការបញ្ចេញមតិ ដែលធ្វើឲ្យពិបាកក្នុងការរក្សាការរាយការណ៍ឲ្យមានតុល្យភាព។ អំពើហិង្សានេះក៏បានបង្កើនបញ្ហាផ្លូវចិត្តសាធារណៈ ដោយសហគមន៍រស់នៅក្នុងភាពភ័យខ្លាចនៃការប៉ះទង្គិចឡើងវិញ ខណៈពេលដែលអ្នកសង្កេតការណ៍អន្តរជាតិបានព្រមានអំពីការរំលោភសិទ្ធិមនុស្ស និងបទឧក្រិដ្ឋសង្គ្រាមអាចកើតមាន។
អង្គការកដទ បានចូលរួមជាមួយ ឃែរ និងដៃគូផ្សេងៗ ដើម្បីអនុវត្តការសិក្សាបន្ទាន់ អំពីផលប៉ះពាល់ដល់ស្ត្រី និងកុមារតាមព្រំដែនដែលមានទំនាស់ ចាប់ពីថ្ងៃទី ១០ ដល់ ១៦ ខែសីហា ឆ្នាំ ២០២៥ នៅជំរកអ្នកភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ របាយការណ៍ត្រូវបានចេញផ្សាយ ហើយ ឃែរ ក៏បានរៀបចំការប្រមូលថវិកាសម្រាប់ជំនួយមនុស្សធម៌ដល់សហគមន៍គោលដៅផងដែរ។ ចាប់ពីថ្ងៃទី ១ ដល់ ៦ ខែធ្នូ ឆ្នាំ ២០២៥ កដទ ក៏បានចូលរួមជាមួយ ឃែរ និងដៃគូ ដើម្បីចែកចាយជំនួយមនុស្សធម៌ចំនួន ៥០០ កញ្ចប់ ដល់ប្រជាពលរដ្ឋ នៅសង្កាត់/ឃុំចំនួនប្រាំ នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
The Khmer–Thai border clashes in July 2025 began on the morning of Thursday, 24 July 2025, and lasted until 28 July 2025 before a fragile ceasefire was put in place. Cambodia endured severe humanitarian and socio-political consequences during the Khmer–Thai border dispute of 2025. The clashes displaced more than 300,000 civilians, forcing families to abandon their homes in provinces such as Oddar Meanchey and Preah Vihear, where fighting was most intense. Villages were destroyed, livelihoods disrupted, and access to food, water, and healthcare became precarious as thousands crowded into makeshift shelters.
Beyond the physical devastation, the conflict strained Cambodia’s fragile economy, undermined cross-border trade, and heightened national insecurity. Journalists and civil society faced mounting pressure to report responsibly under conditions of political sensitivity and restrictions on freedom of expression, making it difficult to maintain balanced coverage. The violence also deepened public trauma, with communities living in fear of renewed clashes, while international observers warned of alleged human rights violations and possible war crimes.
ACT jointed CARE-Cambodia and other partners to conduct the rapid finding on the affect of the women and children along border from 10-16 August 2025 at the refugee camps in Oddor Meanchey and Preah Vihear Province. The report was released and fund raising for the humanitarian aid also prepare by CARE to the target communities. From 1-6 December 2025, ACT join CARE and patterns for distribute 500 humanitarian aid to five Communes/Sangkat in Pheah Vihear and OddorMeanchey province.
របាយការណ៍ពីអង្គការឃែរកម្ពុជា Report from CARE-Cambodia:
1-WGAR _ Executive Summary 2 pages-CARE Cambodia 2025-Final
2-WGRA Full Report _CARE Cambodia 2025-Final
កម្រងវីដេអូពីការព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋភាសឹក Vido concern of war refugee៖
កម្រងវីដេអូពីបញ្ហារប្រឈមរបស់ប្រជាពលរដ្ឋតាមព្រំដែនទំនាស់ Vido Challenges of the victim people along border៖