ទិវាសន្តិភាពពិភពលោកនៅកម្ពុជា

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩​ អង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលធ្វើការកសាងសន្តិភាព បានសហការណ៍គ្នា ប្រារព្ធទិវា សន្តិភាពពិភពលោកនៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួម ប្រមាណ៣៥០អង្គ នាក់។ ជិតមួយទស្សវត្សបានសង្កេតឃើញ ជារៀងរាល់ឆ្នាំមានការបើកចំហរក្នុងការអនុវត្តសន្តិភាព និង ដំណើរការណ៍នៅក្នុងប្រទេស ដើម្បីពង្រឹងពីគោលគំនិតនៃ សន្តិភាពនៅក្នុងប្រទេស ព្រមទាំងលើកទឹកចិត្តក្នុងការមានការ ប្តេជ្ញាចិត្តខ្ពស់ឆ្ពោះទៅរកការអនុវត្តជាសកម្មភាពជាក់ស្តែងឆ្លើយតបនិងសន្តិភាព តែការអនុវត្តជាក់ស្តែងនៅមានការងារជាច្រើន ដែលត្រូវ បំពេញនិងជម្រុញដល់រដ្ឋាភិបាលក្នុងការអនុវត្តប្រកបដោយតម្លាភាពនិងនិតិរដ្ឋ។​ សន្តិភាពជាបំណងប្រាថ្នាទូទៅសម្រាប់មនុស្សជាតិជុំវិញពិភពលោក។ គោលដៅអភិវឌ្ឍចីរភាពរបស់អង្គការសហប្រជាជាតិ គោលដៅទី​ ១៦ ផ្តោតសំខាន់លើការរក្សាសន្តិភាព និងអភិវឌ្ឍន៍មិត្តភាពក្នុងចំណោមមនុស្សជាតិ។​ ដើម្បីរំលឹកនិងពង្រឹងគំនិត សន្តិភាពទាំងថ្នាក់ជាតិនិងពិភពលោក សន្និបាទទូទៅនៃអង្គការសហប្រជាជាតិ​ ឆ្នាំ១៩៨១ បានប្រកាសដាក់ថ្ងៃទី២១ ខែកញ្ញា​ ជាទិវាសន្តិភាពពិភពលោក ហើយប្រធានបទពិភពលោកឆ្នាំនេះគឺផ្តោតទៅលើ មនុស្សជាតិ ភពផែនដី និងសន្តិភាពតែនៅកម្ពុជាបានផ្តោតលើ សន្តិភាពសម្រាប់ទាំងអស់គ្នា។ នៅដើមសប្តាហ៍ ថ្ងៃទី១៦ ខែកញ្ញា​ កដទ​ ក៏បានប្រារព្ធទិវានេះនៅខេត្តមណ្ឌលគីរី ដោយមានអ្នកចូលរួមជាង១៥៦នាក់ ក្រោមប្រធានបទៈ បញ្ឈប់រាល់ទម្រង់ហិង្សលើស្ត្រីនិងកុមារ។

កម្មវិធីប្រព្រឹត្តទៅដោយមានការសម្មាធិរំលឹកពីអ្នកបូជាសម្រាប់សន្តិភាព ដោយមានការដើរហែរក្បួរផ្សព្វផ្សាយពីសារ សន្តិភាពនិងលុបបំបាត់ប្រើអំពើហិង្សាលើស្ត្រីនិងកុមារ​ ច្រៀងចំរៀងពង្សាវតាខ្មែរ ការថ្លែងពីស្ថានភាពពិត នៃប្រជាពលរដ្ឋដែលរកគ្រោះក្នុងបញ្ញាដីធ្លី កសិកម្ម ធនធានធម្មជាតិ អសន្តិសុខសង្គមនានា ដែលបានថ្លែងដោយប្រជាពលរដ្ឋពី តាមបណ្តាខេត្តនានា។ កិច្ចពិភាក្សាពីបណ្តាថ្នាក់ដឹកនាំអង្គការនិងអ្នកវិភាគសង្គម ក៏បានលើកឡើងវិភាគពីទ្រឹស្តីសន្តិភាព និងការអភិវឌ្ឍ និងពិនិត្យតាមដានពីដំណើរកសាងសន្តិភាពនៅកម្ពុជាដែលនៅមានការពង្រឹងជាច្រើនលើវិស័យសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងយុត្តិធម៌សង្គមនានា ដែលរដ្ឋាភិបាលត្រូវធ្វើការពង្រឹងនិងអនុវត្តអោយមានប្រសិទ្ធិភាពខ្ពស់ សម្រាប់បំរើ ផលប្រយោជន៍ប្រជាជននិងប្រទេសជាតិ។​ យើងទាំងអស់គ្នាពីសង្គមស៊ីវិល ប្រជាពលរដ្ឋនិងរដ្ឋាភិបាលត្រូវរួមគ្នាអនុវត្ត គោលដៅអភិវឌ្ឍចីរភាព២០៣០អោយបានប្រសើរ ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិភាពក្នុងសង្គម។

On 21st September 2019, NGOs who are working relate to Peacebuilding in Cambodia had join celebrate the International Day of Peace at Freedom Park with about 350 participated. Every year there were open for peace process and practice to strengthen peace in Cambodia and encourage all to commit for action respond to the current conflict to Peace. In the reality the respond to peace still need to be strengthen and many task to do to urge for the Cambodia government to take action with transparency and respect state of law. Peace is everyone desire around the world, that reflect with the SDG#16 relate to promote Peaceful and inclusive societies for sustainable development, provide access to justice for all and build effective, accountable and inclusive institutions at all levels. To strengthen and remind about peace the United Nation was form 21 September for celebrate the IDP for this year the global focus on the “ People, Planet, and Peace” but for the Cambodia we focus on “Peace for All”. Early of the week: on 16th September, ACT also conduct the IDP on “Ending All Forms of Violence on Women and Girls” with 156 “103 ladies”. 

The event was conducted with meditation for peace builder, with Khmer National song, communities shared experiences relate to their land, agriculture, natural resources, and social insecurities from difference provinces. Social analysis expertise and the NGOs leader also shared their view on the theory of peacebuilding reflect to the current process of peace in Cambodia that from their view, there still a lot of task to fulfil and work on human right, law practice, and social justice that the Cambodia government have to serve the people with their transparency and accountability for the country. We as the civil society and citizen urge the government to take into practice for the SDG 2030 for social justice.

ACT jointed statement with the Quaker United Nation: https://quno.org/timeline/2019/9/people-planet%E2%80%A6and-peace-shared-statement-peacebuilding-organizations

#Internationaldayofpeace #Peaceday #Internationalpeaceday #peace #peacebuilding #SDGs #2030Agenda #prevention #sustainingpeace #SDG16plus #UN #humanrights  #inclusion   #peacebuilding organizations in a statement for #InternationalDayofPeace. Together we call for action on the #2030Agenda, protection of #civilsociety space & a recommitment to #multilateralism. #peaceday #peacebuilding #prevention #inclusion

IDP on Social Media:

Facebook:

https://www.facebook.com/VODKhmer/videos/397165757849711/UzpfSTYyNTU4MDg0NzUwMjg1MToyNTU2NDQ3OTQ3NzQ5NDU1/

https://www.facebook.com/rfacambodia/videos/414985052555386/UzpfSTYyNTU4MDg0NzUwMjg1MToyNTYxNjg2NzYzODkyMjQw/

https://www.facebook.com/cchrcambodia/videos/470083133577130/UzpfSTYyNTU4MDg0NzUwMjg1MToyNTU1MTg3MjQxMjA4ODU5/

https://www.facebook.com/comfrel.org/videos/2423240541289419/UzpfSTYyNTU4MDg0NzUwMjg1MToyNTUwOTcxNTY0OTYzNzYw/

YouTube:

https://www.youtube.com/watch?v=hhQLa51aReU&t=2s

https://www.youtube.com/watch?v=PZ1KJSa6OIo&t=890s

https://www.youtube.com/watch?v=Ix5A_81RvqY

https://www.youtube.com/watch?v=5bPzGjoM0HY

https://www.youtube.com/watch?v=t0CKSyNLuJ8

https://www.youtube.com/watch?v=LumVrII0a6Q

https://www.youtube.com/watch?v=jo_qi1sDJ5w

https://www.youtube.com/watch?v=BYOoChYhLMg

https://www.youtube.com/watch?v=j4XNBmkrIHM&t=34s

https://www.youtube.com/watch?v=kXA_hSpMdbI

 

 

Leave A Reply

twelve − 1 =