ក្រុមកសាងសមត្ថភាពសហគមន៍ CCBT training

តាមរយៈគម្រោង​ រួមគ្នាដើម្បីគាំទ្រសិទ្ធិស្រ្ដី ដែលទទួលបានការគាំទ្រថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រោប់អភិវឌ្ឍន៍អន្ដរជាតិ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ដ.ទ) បានរៀបចំ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលទៅក្រុមកសាងសមត្ថភាពសហគមន៍ (CCBT) ស្ដីពី “ភាពជាអ្នកដឹកនាំឆ្ពោះទៅរកសមភាពយេនឌ័រ” ដែលជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពចំបងៗរបស់គម្រោងនេះ។ វគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងនៅថ្ងៃទី ២៨ ដល់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នាខេត្ដមណ្ឌលគិរី ដែលបណ្ដុះបណ្ដាលដល់ក្រុមអ្នកកសាងសមត្ថភាពសហគមន៍ចំនួន ២៦រូប ក្នុងនោះមានស្រ្ដីចំនួន ២១នាក់ ក្នុងគោលបំណង៖ ពង្រឹងសមត្ថភាពក្រុមកសាងសមត្ថភាពសហគមន៍ ស្វែងយល់ពីភាពជាអ្នកដឹងនាំពីក្នុងខ្លួន ទស្សនទានយេនឌ័រ និងការសម្របសម្រួល ព្រមទាំងរៀបចំផែនការបន្ទាប់ជាមួយពួកគាត់។​ ក្នុងដំណើរការនៃវគ្គបណ្ដុះបណ្ដាលនេះមាន ការបង្ហាញពីអង្គការ គម្រោង និងតួនាទីរបស់ CCBT ដោយសង្ខេប ការស្វែងយល់ពីតួនាទី និងភាពជាអ្នកដឹកនាំខាងក្នុង ដែលអាចអនុញ្ញាត្ដឱ្យសិក្ខាកាមបានស្វែងយល់ពីខ្លួនឯង តួនាទីដែលខ្លួនមានរាល់ថ្ងៃ ហើយតួនាទីណាដែលគាត់ពេញចិត្ដ និងតួនាទីណាដែលគាត់គិតថាវាជាបន្ទុក។ បន្ទាប់ពីលេងល្បែងតួនាទី និងធ្វើការឆ្លុះបញ្ចាំង យើងសង្កេតឃើញថាតួនាទីដែលស្រ្ដីភាគច្រើនគិតថាវាជាបន្ទុកដ៏ធ្ងន់សម្រាប់គាត់គឺ តួនាទីជាមេផ្ទះ។ ​មេរៀន ភេទ និងយេនឌ័រ អាចឱ្យគាត់ចែកដាច់ថាអ្វីជាភេទ និងអ្វីជាយេនឌ័រ ព្រមទាំងទទួលស្គាល់ថា យេនឌ័រអាចប្រែប្រួលតាមកាលសម័យ បរិបទសង្គម និងផ្នត់គំនិត។ តាមរយៈមេរៀននេះពួកគាត់មានការពិភាក្សាច្រើន និងភ្ញាក់ផ្អើលនៅពេលដែលភាពខុសគ្នារវៀង បុរស និងស្រ្ដី ដែលយើងអាចកំណត់ថាជាបុរស ឬស្រ្ដីតាមរយៈភេទ គឺតិចបំផុត ហើយអ្វីដែលសង្គមកំណត់ និង​រារាំងការសម្រេចចិត្ដ ព្រមទាំងការលូតលាស់របស់បុរស​ ឬស្រ្ដីគឺមានច្រើនហួសប្រមាណ។ វិភាគផលប៉ះពាល់នៃផ្នត់គំនិតយេនឌ័រ អាចជួយអោយអ្នកចូលរួមឱ្យចេះវិនិច្ឆ័យពីផលប៉ះពាល់នៃផ្នត់គំនិតយេនឌ័រ ហើយដោយសារមូលហេតុទាំងនេះហើយទើបយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិត។ វិភាគផ្នត់គំនិតយេនឌ័រ ជួយឱ្យគាត់បានស្វែងយល់ពីផ្នត់គំនិតដែលគាត់មាន និងផ្លាស់ប្ដូរវាតាមរយៈមេរៀនដែលគាត់រៀនហើយ។ មេរៀននេះដែរ ក៏អនុញ្ញត្តឱ្យពួកគាត់ធ្វើការតស៊ូមតិ លើកឡើងនូវផ្នត់គំនិតដែលឱ្យឃើញច្បាស់ ទទួលស្គាល់ និងកែប្រែ។

តួនាទីយេនឌ័រ គឺឱ្យគាត់មានឱកាសយល់ដឹងពីបន្ទុកការងាររវាងបុរស និងស្រ្ដី ព្រមទាំងស្វែងយល់ពីការងារគ្មានប្រាក់ចំណូល និងគុណតម្លៃរបស់វា។ ហើយតាមរយៈការពិភាក្សា យើងឃើញថាបុរសមានការងារប្រចាំថ្ងៃ ១៩ ក្នុងនោះ​ ១១គឺមានប្រាក់ចំណូល ឯស្រ្ដីមានការងារ ៣២ ក្នុងនោះមានប្រាក់ចំណូលតែ​ ៥ទេ។ មេរៀនពី សមភាព និងសមធម៌ គោលបំណងឱ្យពួកគាត់យល់ច្បាស់ពីនិយមន័យ និងធ្វើឱ្យមានសមភាព ប្រកបដោយសមធម៌។ ការសម្របសម្រួល ជួយឱ្យគាត់ពង្រឹងភាពក្លាហាន និងចេះរៀបចំរបៀបវារៈ ព្រមទាំងសម្ភារៈ និងអ្វីផ្សេងៗទៀតដែលគាត់ត្រូវការសម្រាប់ធ្វើកម្មវិធីមួយ។

Through​ the Collective Action to Support Women’s Rights project, funded from USAID via GADC, conducted training of trainer to Community Capacity Building Team (CCBT) on “Leadership towards Gender Equality”, which is one of the main activities of the project. The training took place from 28 to 30 December 2019 in MondulKiri province, which trained 26 CCBT (21 ladies), for the purpose of: Strengthening Community Capacity Building Team, understand about inner leadership, gender perspective and facilitation skill and CCBT plan for their community awareness and intervention.

In the process of this training was brief overview of the organization, the project and the role of CCBT, exploring inner leadership and role that will allow the trainees to explore themselves, their roles, and which role that they love and face burden for them. After playing game of role and reflecting, we noticed that the role that most women consider it as a burden for her was to be a housewife.

Gender and sex session allowed them to distinguish what gender is and what sex is, and recognizes that gender can be change across eras, social contexts, and stereotypes. From this lesson, they discuss a lot and got surprised when the differences between male and female is very less and what society determines that effect to decisions and actions of people that we call gender were more than expected.

Analyzing the impact of gender stereotypes can help participants to judge the impact of gender stereotypes, and for those reason was why we need to change the stereotype. Analyzing gender stereotypes helps participants find out what their stereotype is and change it through the lessons they have learned. It also allows them to debate and advocate, dig deeper to see the stereotype more clearly, acknowledged and modified for their better transform.

The gender role is to give them the opportunity to understand the workload of men and women, as well as understand the unpaid work and its values. And from the discussion we see that men have 19 daily activities, of which 11 have income, while women have 32 activities and only 5 were paid work.

Equality and equity aim to help them better understand the definition and make it equitable in society and able to identify well the practical example and exam.

Facilitation skill helps them to build up their self-confident and know how to set the agenda, materials and other things they needs to do at their own communities for continue to generate the knowledge to other youth in their communities.

More picture available on ACT facebook page:

https://www.facebook.com/pg/ACT-Alliance-for-Conflict-Transformation-Organization-625580847502851/photos/?tab=album&album_id=2126690597391861

Leave A Reply

two × two =