១០០កោដិសម្លេង One Billion Rising & Valentine Day

តាមរយៈគម្រោងរួមគ្នាដើម្បីគាំទ្រសិទ្ធិស្រ្ដី ដែលទទួលជំនួយពី USAID (ជំនួយពីពលរដ្ឋអាមេរិក)​ បានរៀបចំប្រារព្ធកម្មវិធីយុទ្ធនាការ១០០កោដិសម្លេង នៅមណ្ឌលគិរី នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងគោលបំណង អបអរសាទរយុទ្ធនាការ១០០កោដិសម្លេង បង្កើនភាពអង់អាចដល់យុវជននៅក្នុងសហគមន៍ដើម្បីរួមចំណែកបញ្ឈប់អំពើហិង្សាលើស្រ្ដីនិងក្មេងស្រី បង្កើនការយល់ដឹងពីអំពើហិង្សាផ្អែកលើយេនឌ័រព្រមទាំងយន្ដការអន្តរាគមន៍ ពេលមានអំពើហិង្សាកើតឡើង។ សរុបអ្នកចូលរួម ៧៥នាក់ ក្នុងនោះ ៣៩នាក់ជាស្រី រួមមាន សិស្ស ប្រជាពលរដ្ឋ អាជ្ញាធរ ក្រុមកសាងសមត្ថភាពសហគមន៍ និងក្រុមជនបង្គោល។

កម្មវិធីយុទ្ធនាការនេះត្រូវបានបើកកម្មវិធីដោយលោកជំទប់ឃុំពូជ្រៃ តំណាងឃុំពូជ្រៃជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅ។ អ្នកស្រី ប្រាក់ ភឿង ដឹកនាំកម្មវិធីបានចែករំលែកអំពីប្រវត្ដិ អ្នកបង្កើត និងគោលបំណងរបស់យុទ្ធនាការនេះ។ ដោយសារតែភាគច្រើនគេប្រើព្ធយុទ្ធនាការនេះនៅក្នុងថ្ងៃទី១៤ កុម្ភៈ ដែលភាគច្រើនយុវវ័យនៅកម្ពុជាតែងយល់ច្រលំថាជាបុណ្យសង្សា ដូចនេះហើយទើបកញ្ញាបានចែករំលែកបន្ថែមពីប្រវត្ដិ និងគោលបំណងនៃថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់។

លោកនាយកសាលាទួលព្រីង បានចែករំលែកពីក្មេងស្រី និងការសិក្សា ព្រមទាំងស្ថានភាពសិស្សស្រីនៅសាលាផ្ទាល់។ ចំនួនសិស្សចូលរៀននៅអនុវិទ្យាល័យនេះមានសិស្សស្រី (៥៨%) ច្រើនជាសិស្សប្រុស(៤២%) ហើយភាគច្រើននៃសិស្សពូកែក៏ជាសិស្សស្រីផងដែរ​ ៩​(៦នាក់ជាសិស្សពូកែជាស្ត្រី)។

កញ្ញា ស្រី សុធាវី នាយិកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ បានចែករំលែកពីអង្គការ គម្រោង ម្ចាស់ជំនួយ អំពើហិង្សាផ្អែកលើយេនឌ័រ តួនាទីយេនឌ័រ ជាមួយនឹងឧទាហរណ៍ជាក់ស្ដែងអំពី យុទ្ធនាការ១០០កោដិសម្លេង និងថ្ងៃទិវានៃក្តីស្រឡាញ់។ កញ្ញាថែមទាំងលើកទឹកចិត្ដឱ្យអ្នកចូលរួមក្លាហានក្នុងការបង្ហាញ និងនិយាយពីបញ្ហាដែលពួកគេជួបប្រទះ​សម្រាប់ចូលរួអភិវឌ្ឍន៍សង្គមតារយះភាពអង់អាចរបស់ស្ត្រី។

អ្នកស្រី ពន់ ឆវី តំណាងកិច្ចការនារីស្រុក បានចែករំលែកពីទម្រង់ទាំង៤ នៃអំពើហិង្សាជាមួយនឹងឧទាហរណ៍ ព្រមទាំងយន្ដការពេលមានអំពើហិង្សាកើតឡើង អ្នកដែលប្រជាពលរដ្ឋអាចទាក់ទងបាននៅពេលមានអំពើហិង្សាកើតឡើង។​ គាត់បានថ្លែងអំណរគុណដល់អង្គការ ACT ដែលបង្កើតកម្មវិធីនេះ ហើយគាត់អាចមានឱកាសក្នុងការចែករំលែកចំណេះដឹងទៅប្រជាពលរដ្ឋបន្ថែម។ អ្នកស្រីក៏បានចែករំលែកពីផលវិបាកនៃការរៀបការវ័យក្មេង ការមិនយល់ដឹងពីសុខភាពផ្លូវភេទ ដែលជាហេតុធ្វើឱ្យក្មេងស្រីប្រឈមមុខនឹងអំពើហិង្សាផ្លូវភេទ និងការខ្វះកិច្ចសហប្រតិបត្តិការពីភាគីពាក់ព័ន្ធផងដែរក្នុងការដោះស្រាយបញ្ហាការរំលោភបំពានលើស្ត្រីនិងក្មេងស្រី ព្រោះភាគច្រើននៅអនុវត្តតាមវប្បធម៌របស់ជនជាតិដើមនៅឡើយ។

ផ្ទាំងលេខទូរស័ព្ទអាជ្ញាធរសម្រាប់ទាក់ទងពេលមានអំពើហិង្សាកើតឡើងត្រូវបានចែកជូនដល់អ្នកចូលរួម និងអាជ្ញាធរពាក់ព័ន្ធក្នុងការយកទៅបិទតាមផ្ទះនិងអគារនានាក្នុងការចូលរួមរាយការណ៍ពីបញ្ហាហិង្សា និង រំលោភបំពានផ្សេងៗ។ សំណួរចំលើយសម្រាប់អ្នកចូលរួមត្រូវបានសួរដើម្បីអោយមានភាពស្វាហាប់ចូលរួម និងពង្រឹងភាពអង់អាច។ កម្មវិធីបានបញ្ចប់ដោយការរាំ!

ACT through CASWR project, funded from USAID, organized One Billion Rising campaign at Mondulkiri on 14 Feb 2021 on the Valentine day. Objective of this campaign were to: 1). Celebrate OBR campaign 2). Empower youth in the community to end violence against women and girls 3). Increase awareness about GBV and mechanism when violent happen how to take intervention at the local community level.​​ The participants 75 pax with 39 females who were students, citizens, authorities, CCBT and CG.

This campaign was opened by representative of commune authority with a warm welcome. Ms. Prak Phuong, master ceremony from ACT shared about the meaning of campaign, history, founder and objectives of this campaign also link it with 14th Feb, Valentine’s day. Most of teenagers in Cambodia call it a couple day for boyfriend and girlfriend.

Director of Tuol Pring secondary school, he shared about girl in education and situation of female student in his school, high percentage of female student (58%) while male student (42%) only, most of outstanding students are also female 6/9.

Ms. Sotheavy, Exclusive director of ACT, she shared about ACT, project, donor, gender base violence and gender role with exact examples relate to the history of the OBR and Valentine Day. She also encouraged to youth to be brave in express and talk about their problem to fight for their right be improvement of the gender and development in community and society.

Ms. Chorvy, representative from women affair of district, shared about four forms of violence with examples and who they can contact if violence happened in their community. She’s also thanks to ACT that conducted such event for her had a chance to share knowledge. She also shared about challenges of childhood married that was still concern in Mondulkiri province.

A poster of authorities with their contact numbers when violence happen was distributed to participants and relate authority, teachers for posted on their home or public building. Then we have a Q&A about violent against women and girl and OBR with participants with more improvement of the topic with strengthen their courage’s. The last agenda is OBR dancing and take a group photo then close the event.

#OBR #GBV #USAID #CASWR #ACT

Picture on ACT facebook page: https://www.facebook.com/permalink.php?story_fbid=3842299475830956&id=625580847502851&notif_id=1613379846458630&notif_t=page_share&ref=notif

Leave A Reply

three × 2 =