រឿងរ៉ាវរបស់ជនរងគ្រោះខ្មែរក្នុងវិវាទព្រំដែនឆ្នាំ២០២៥

«រឿងរ៉ាវរបស់ជនរងគ្រោះខ្មែរក្នុងវិវាទព្រំដែនឆ្នាំ២០២៥» នេះ យើងត្រូវបានរំលឹកថា ប្រវត្តិសាស្ត្រមិនមែនត្រូវបានកត់ត្រាទុកត្រឹមតែនៅក្នុងសន្ធិសញ្ញា ផែនទី និងការចរចានយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានកត់ត្រាទុកក្នុងជីវិតរបស់ប្រជាជនសាមញ្ញ ដែលសំឡេងរបស់ពួកគេជារឿយៗ ត្រូវបានគេបំភ្លេចចោល។ នៅតាមបណ្ដោយព្រំដែនដែលមានជម្លោះ គ្រួសារខ្មែររាប់មិនអស់បានស៊ូទ្រាំនឹងការភៀសខ្លួន ការបាត់បង់ និងភាពមិនច្បាស់លាស់ក្នុងជីវិត ដែលរឿងរ៉ាវរបស់ពួកគេត្រូវបានបិទបាំង ពីជម្លោះដ៏ធំធេងទាំងនោះ។

សៀវភៅនេះមានគោលបំណងលើកកម្ពស់សេចក្ដីថ្លៃថ្នូរ រួមគ្នាបន្លឺសំឡេងដែលមិនត្រូវបានលើកឡើងទាំងនោះ តាមរយៈការចងក្រងនូវបទពិសោធន៍ ការចងចាំ និងការតស៊ូរបស់ពួកគេ។ នេះមិនមែនត្រឹមតែជាការកត់ត្រា នូវទុក្ខវេទនានោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃភាពធន់ ភាពក្លាហាន និងស្មារតីមនុស្សជាតិដែលនៅតែបន្តរឹងមាំ ទោះបីជាត្រូវប្រឈមមុខនឹងភាពអយុត្តិធម៌ក៏ដោយ។ តាមរយៈការអាននូវកំណត់ត្រាទាំងនេះ លោកអ្នកនឹងត្រូវបានអញ្ជើញឱ្យសម្លឹងមើលឱ្យលើសពីភាពស្រពិចស្រពិលនៃភូមិសាស្ត្រនយោបាយ ហើយមកទទួលស្គាល់នូវតម្លៃនៃការបាត់បង់របស់មនុស្សជាតិដែលកើតចេញពីជម្លោះមិនទាន់ដោះស្រាយ។

សូមឱ្យការចងក្រងនេះ ក្លាយជាអនុស្សាវរីយ៍សម្រាប់ជនរងគ្រោះ និងជាការដាស់តឿនសតិសម្បជញ្ញៈសម្រាប់អ្នកដែលជឿជាក់លើវិបុលភាព សន្តិភាព និងអំណាចនៃការពិត។ ឆ្នាំ២០២៥ មិនត្រឹមតែជាឆ្នាំដែលឆ្លុះបញ្ចាំងពីការបន្តនៃជម្លោះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ការត្រិះរិះពិចារណា ការបង្រួបបង្រួមជាតិ និងការប្ដេជ្ញាចិត្តជាថ្មីក្នុងការធានាថា គ្មានសំឡេងណាមួយត្រូវបានគេបំភ្លេចចោលឡើយ នៅតាមបណ្ដោយព្រំដែននៃភាពស្ងៀមស្ងាត់នេះ។

“Stories of Khmer Victims along Border Disputes 2025” we are reminded that history is not only written in treaties, maps, and political negotiations, but also in the lives of ordinary people whose voices are too often left behind. Along the contested borders, countless Khmer families have endured displacement, loss, and uncertainty, their stories overshadowed by the larger disputes.

This book seeks to collective dignity to those silenced voices by documenting their experiences, memories, and struggles. It is not merely a record of suffering, but a testament to resilience, courage, and the human spirit that persists even in the face of injustice. By reading these accounts, we are invited to look beyond the abstractions of geopolitics and to recognize the human cost of unresolved conflicts.

May this collection serve as both a memorial to the victims and a call to conscience for all who believe in justice, peace, and the power of truth. The year 2025 marks not only a continuation of disputes but also an opportunity for reflection, reconciliation, and renewed commitment to ensuring that no voice is forgotten along the borders of silence.

View full stories:

KH Version_Kh-ThaiDisputeVictimStoryFeb26

English Version_ Kh-ThaiDisputeVictimStoryFeb26

 

Leave A Reply

one × five =