អាស៊ាននិងសុវត្ថិភាពប្រព័ន្ធផ្សព្វផ្សាយ

គម្រោងប្រព័ន្ធផ្សព្វផ្សាយសន្តិភាពបានចូលរួមវេទិកាប្រជាជាតិអាស៊ាន ពីថ្ងៃទី១០ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៩​នៅប្រទេសថៃ ដោយមាន​អ្នកចូលរួមប្រហែលជា១០០​នាក់មកពីប្រទេសអាស៊ានទាំង១០​ និងទីម័រផងដែរ។ ប្រធានបទឆ្នាំនេះគឺផ្តោតលើ មនុស្សជាតិនាំមុខ ចលនាយុត្តិធម៌សន្តិភាព សមភាព ប្រជាធិបតេយ្យចីរភាព​នៅក្នុង​អាស៊ីអាគ្នេយ៍។​ ដោយមានប្រធានបទ៧ផ្សេងទៀតក្នុងការ​ផ្តោទៅលើ​វិស័យនានាដែលអាចឆ្លើយតបសម្រាប់ការអភិវឌ្ឍនៅអាស៊ី ដូចជាៈ

១.សិទ្វិមនុស្ស ប្រជាធិបតេយ្យ និងការទទួលបានយុត្តិធម៌ ២.ការវិនិយោគនិងសហការអំណាច ៣.សន្តិភាពនិងសុវត្ថិភាព ៤.ការចំណាកស្រុក ៥.ការការពារសង្គម សុខភាពនិងការងារ ៦.ចីរភាពបរិស្ថាន ៧.សុវត្ថិភាពបច្ចេកវិទ្យា។

គម្រោង កដទ បានចូលរួមក្នុងកិច្ចប្រជុំចំនួន២៖ គឺលេខ៣.សន្តិភាពនិងសុវត្ថិភាព​ និង៧.សុវត្ថិភាពបច្ចេកវិទ្យា​ដែលមានកញ្ញា អ៊ុត ឈវីរ៉ា ជាអ្នកសម្របសម្រួលគម្រោងប្រព័ន្ធផ្សព្វផ្សាយសន្តិភាពចូលរួម និងដាក់បង្ហាញនូវសម្ភារ និងបង្ហាញពី សកម្មភាព របស់ កដទ ដល់អ្នកចូលរួមពីអាស៊ាន ហើយមានការចាប់អារម្មណ៍ក្នុងកិច្ចការងារកសាងសន្តិភាព​តាមរយះប្រព័ន្ធផ្សព្វផ្សាយ។​​ ក្នុងនាមជាអង្គការសង្គមស៊ីវិលពីប្រទេសកម្ពុជា កដទ បានរួមចំណែកចូលរួមការអភិវឌ្ឍ ក្នុងប្រទេស ក៏ដូចជាក្នុងសង្គម អាស៊ានទាំងមូល។

Media for Peace join ASEAN People Forum (APF) conducted on 10-12 September 2019, Thammasat University, Bangkok, Thailand with about one thousand of the ten Asian countries plus Timor-Leste participated. Theme this year: ‘Advancing Peoples’ Movements for Justice, Peace, Equality, Sustainability and Democracy in Southeast Asia’. Under this overarching theme, seven convergence spaces are organized through which participants are able to share their expertise and experiences in tackling similar or interrelated issues; and find ways to develop, collaborate, and advance national and regional campaigns: 1) Human Rights, Democracy, and Access to Justice; 2) Trade Investment and Corporate Power; 3) Peace & Security; 4) Migration; 5) Decent Work, Health & Social Protection; 6) Ecological Sustainability; and 7) Innovation, Emerging Technology and Digital Security.

ACT project participated with contribute under the convergence space number 3- Peace & Security and number 7- Innovation, Emerging Technology and Digital Security with Ms. Out Chhorvira attended and she also bring boot on what ACT media for peace had been done to show and explored to the ASEAN. ACT boot on Media for Peace was got an interested from the delegation who participated in the event with able to introduce about the ACT peacebuilding work to regional. Engaged with APF represent from one of the Cambodia civil society to be part of the contribution to join the development of the country and the whole ASEAN as one community.

 

Peace Walk: Support Women’s Right

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៩ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ដ.ទ) តាមរយៈគម្រោង​ រួមគ្នាដើម្បីគាំទ្រសិទ្ធិស្រ្ដី ដែលទទួលបានការគាំទ្រថវិកាពីអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (ទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រោប់អភិវឌ្ឍន៍អន្ដរជាតិ​) បានរៀបចំ ទិវាសន្ដិភាពពិភពលោក និងវេទិកាសាធារណៈក្រោម ប្រធានបទ៖”បញ្ឈប់រាល់ទំរង់នៃអំពើហិង្សាលើស្រ្ដី”។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីអបអរសាទរទិវាសន្ដិភាព ពិភពលោក និងបង្កើតកិច្ចសន្ទនារវាងអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងការចែករំលែកបញ្ហាដែលជួបប្រទះ ព្រមទាំង ស្វែងរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសាលាឃុំប៊ូស្រា ដែលស្ថិតនៅក្នុងស្រុក ពេជ្រាដា ខេត្ដមណ្ឌលគិរី ដោយមានកិច្ចសហការណ៍ពីខាងអាជ្ញាធរមូលដ្ឋាន រួមមាន៖ តំណាងពីថ្នាក់ស្រុក កិច្ចការនារីស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ នគរបាល និងសាលា ព្រមទាំងមានការចូលរួមពីសហគមន៍ក្នុងមូលដ្ឋាន សិស្ស យុវជន អាជ្ញាធរ អង្គការដៃគូ និងព្រះសង្ឃ។​ ធម្មយាត្រាអបអរសាទរ ទិវាសន្ដិភាពពិភពលោក ផ្សព្វផ្សាយសារ សន្តិភាពនិងការគាំទ្រយេនឌ័រ ដល់ប្រជាពលរដ្ឋ​នៅសហគមន៍។​ ការស្វាគមន៍និងថ្លែងសន្ទរកថាពីតំណាងពាក់ព័ន្ធ​ស្រុក ឃុំ សាលារៀន និងរដ្ឋបាលប៉ុស្តិ៍ក្នុងការ​លើកឡើងពីភាព រីចំរើននិងកង្វះខាតនានា ព្រមទាំងលើកទឹកចិត្ត ពលរដ្ឋ អត់ធ្មត់ និងសហការណ៍។

វេទិការពិភាក្សាបានដំណើរការ​ដោយមាន អជ្ញាធរបើកចិត្ដ ថែមទាំងជំរុញឱ្យប្រជាសហគមន៍ហ៊ានលើកឡើង ពីបញ្ហាដែលពួកគាត់ជួបប្រទះ។ ចាស់ទុំក្នុងមូលដ្ឋានមួយរូបបានលើកឡើងនូវបញ្ហាគ្រឿងស្រវឹង ដែលជាមូលហេតុ បណ្ដាលឱ្យកូនប្រុសគាត់ស្លាប់ និងស្នើទៅគ្រប់បណ្ដាអាជ្ញាធរ ជួយបញ្ឈប់ការលក់ដូរគ្រឿងស្រវឹង មិនត្រឹមតែ​គ្រួសារគាត់ទេដែលជាជនរងគ្រោះដោយសាគ្រឿងស្រវឹង តែសហគមន៍ក៏ទទួលឥទ្ធិពលអាក្រក់ពីគ្រឿងស្រវឹងដែរ។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ អាជ្ញាធរបានសុំការសហការណ៍ពីពលរដ្ឋក្នុងសហគមន៍ ជួយចូលរួមកាត់បន្ថយ​ការប្រើប្រាស់ គ្រឿងស្រវឹងលើសកំរិត ដោយមានការរុញចា្រនពីអាជ្ញាធរ។ សិស្សវិទ្យាល័យម្នាក់បានលើកឡើងពី​ស្ថានភាព​ផ្លូវក្នុងភូមិគាត់ ដែលអាជ្ញាធរបានសន្យាថានឹងធ្វើផ្លូវ តែគាត់ឃើញថាមិនទាន់មានសកម្មភាពអ្វីទេ។ ផ្លូវនេះពិបាកធ្វើដំណើរទៅសាលាណាស់។ អាជ្ញាធរក៏បានឆ្លើយតបថា ព្រោះតែរដូវនេះជារដូវភ្លៀងទើបការសាងសង់ ត្រូវបានផ្អាកជាបណ្ដោះអាស្នន រងចាំរដូវប្រាំង។ នាយិកា​ អង្គការ ក.ដ.ទ បង្ហាញពីការកោតសរសើរដល់ ភាពក្លាហាន​របស់សហគមន៍ ជាពិសេសសិស្សសាលា ព្រមទាំងការឆ្លើយតបរបស់អាជ្ញាធរ​ និងលើក ទឹកចិត្ដដល់​ប្រជាសហគមន៍ ឱ្យបន្ដតាមដានការសន្យារបស់អាជ្ញាធរ ដើម្បីជំរុញដំណើរការនៃការអភិវឌ្ឍក្នុងសហគមន៍ ព្រោះនេះជាតួនាទីរបស់ប្រជាពលរដ្ឋ។

On 16th September 2019, Alliance for Conflict Transformation (ACT) through Collective Action to Support Women’s Rights project which got fund from GADC/USAID, celebrate International Day of Peace: Peace Walk and public forum under the theme “Stop all Kinds of Violence Against Women”. The objective of this event is to celebrate International Day of Peace, review the process of Peacebuilding relate to Gender and give a space for citizen to rise their problem or question face to face connect closely with local authorities. This event was conducted at Bu Sra commune hall, Pech Chreada District, MondulKiri province, with the cooperation of local authority which includes the representative of district, district women’s affair, commune, village, police, school and participation of communities, students, youth, authorities, NGO partner and monk.

Peace Walk was started from Bu Sra Waterfall high school to Bu Sra commune hall across the market and with promotes and disseminate peaceful message relate to stop violence against women to the close by communities to be aware of. Welcome note from relate government educate the communities and seek for their citizen cooperation with their open space for local communities to ask for clarify on some issues to deal such as one child of the community died and road was still in hard condition event after make planned with local authority so far. The local authority had responded with request to communities to be patient, as they need their approval from the top structure. ACT had thanks for the cooperation of the local authority and the community and would encourage for all to work together for their community living in peace.

#Internationaldayofpeace #Peaceday #Internationalpeaceday #peace #peacebuilding #SDGs #2030Agenda #prevention #sustainingpeace #SDG16plus #UN #humanrights #inclusion 

Link picture at ACT fb page:

https://www.facebook.com/pg/ACT-Alliance-for-Conflict-Transformation-Organization-625580847502851/photos/?tab=album&album_id=709312642463004

https://www.facebook.com/pg/ACT-Alliance-for-Conflict-Transformation-Organization-625580847502851/photos/?tab=album&album_id=2126690597391861&__xts__%5B0%5D=68.ARDj4mNKWNfWPYbg1pQeanBt6QGBOPJIOqH-BiaQR99TrttnRdqO0czbGx4IZbouCurDupmuDrSIG3YBsg1ESkMV8lbXeQmSfvBEV6FxbTNdtwYZlGlqpkqn4xGJh2io_ZAbf32yHJ8mwCXuJ5BR9QGY8DZ_dL8-biYZ-tuMnuotq6tE3Hb9glaSnvxUpLWnWQTf_uL-d3Y0RQGIsbErIY2USAvRlyVOBinLrlRy7RBkr1ntskUhLLVmMjnpuCMFvb3AQE17tIyT5bmfKsQ9gGHbE_oQy1CwYgcBQ-Dtwh1wbvBGpk8AS1p6exLw9HIYVTF19sUf-azrzktw1fj-Cp7RHM-nOnFDlMas63DTxdqakRqmdWU2iNy6A9i4UYvuaxcjPpn2xcuzJmK_MWc2SV8DyLKC1ENJdEKkAYpFHSuygNBHWqbsdw9yU9PYJPHVbl60fpoygE2u7As&__tn__=-UC-R