ជារៀងរាល់ឆ្នាំ អង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់ (កដទ) បានប្រារព្ធកម្មវិធីអបអរសាទរ ទិវាសន្ដិភាពពិភពលោក តាមរយៈគម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធិស្ដី្រ ដែលទទួលបានការគាំទ្រថវិកាពី ទីភ្នាក់ងារជំនួយអាមេរិក (USAID) នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានប្ររព្ធឡើងនៅឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្ដមណ្ឌលគិរី ក្រោមប្រធានបទ “បញ្ឈប់អំពើហិង្សា លើស្រ្ដី និងក្មេងស្រីដើម្បីសន្ដិភាពក្នុងសហគមន៍” ជាមួយនឹងការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋសរុប ១០៥នាក់ (៧៣ស្ត្រី) ប្រធានបទសកលក្នុងឆ្នាំ២០២០នេះ គឺ “រួមគ្នាបង្កើតសន្ដិភាព” ដោយផ្សាភ្ចាប់ទៅនឹងខួបលើកទី៧៥ឆ្នាំរបស់អង្គការសហប្រជាជាតិ។
នាយិកាអង្គការ កដទ កញ្ញា ស្រី សុធាវី បានចែករំលែកពីអង្គការ គម្រោង និងសាវតានៃទិវា សន្ដិភាពពិភពលោក ព្រមទាំផ្សារភ្ជាប់សុវត្ថិភាពស្រ្ដីទៅនឹងសន្ដិភាព ការលើកស្ទួយ អោយតម្លៃស្ត្រីនិងចូលរួមទប់ស្កាត់ការប្រើប្រាស់អំពើហឹង្សាលើស្ត្រីនិងកុមារី។ កញ្ញាក៏បានលើកឡើងនូវបញ្ហាដែលស្រ្ដីជួប ប្រទះ ព្រមទាំងលើកទឹកចិត្ត និងជំរុញឱ្យស្រ្ដីក្លាហានហ៊ានបញ្ចេញសម្លេង ហ៊ានលើកឡើងនូវបញ្ហាដែលគាត់ជួប ប្រទះ កុំនៅស្ងៀមស្ងាត់។ ក្នុងវេទិកានេះដែល លោក សុទ្ធ ថើត តំណាងឃុំក្រង់តេះ បានចែករំលែកពីទំរង់នៃអំពើ ហិង្សា។ អ្នកស្រី ក្រើក ធីដា ជាជនជាតិដើមភាគតិច និងជាក្រុមកសាងសមត្ថភាពសហគមន៍នៃគម្រោងរួមគ្នាដើម្បី គាំទ្រសិទ្ធិស្រ្ដី ក៏បានឡើងចែករំលែកអំពីការគ្របគ្រងកំហឹងដោយសន្ដិវិធីផងដែរ។
តំណាងឃុំបានធ្វើការថ្លែងអំណរគុណដល់អង្គការដែលបានធ្វើសកម្មភាពនៅឃុំនេះទាំងដែលស្ថានភាពផ្លូវលំបាក គាត់ពិតជាសប្បាយចិត្ដដែលប្រជាពលរដ្ឋមានឱកាសបានមកទទួលយកចំណេះដឹងនៅថ្ងៃនេះ នឹងបន្តធ្វើការអភិវឌ្ឍឃុំនៅឆ្នាំក្រោយៗទៀត។
As every year, The Alliance for Conflict Transformation (ACT)joint celebrated International Day of Peace (IDP), through Collective Actions to Support Women’s Rights (CASWR) project which is funded by USAID via partnership with GADC, on September 21, 2020 had conduct the event at Krang Teh commune, Pech Chreada district, Mondul Kiri province under the theme ” Stop Violence Against Women and Girls for Community Peace” with the participation from authorities and communities total 105 participants (73 ladies). In 2020, the United Nations celebrated their 75 anniversary on the IDP day under the theme “Shaping Peace Together”.
Ms. Sotheavy, Executive Director of ACT, shared about the organization, projects and background of International Day of Peace and linked the safety of women to peace. She also mentioned the problems that women face and encouraged and empowerment women to raise up their voices to speak out and dare to raise the issues that they faced for change the society norm. In this event, Mr. Soth Theth, representative of Krang Teh commune, shared the forms of violence. Ms. Krek Thida, an Indigenous and community capacity building team (CCBT) of the CASWR project, also shared about the management of anger for the community to be aware and apply in their daily lives.
The commune representative thanked the organization that conducted event in this commune, despite the difficult road conditions, he was very happy that the people had the opportunity to come and get knowledge today.
Link Relate Event:
នៅដើមឆ្នាំ២០២០នេះ ប្រជាជនកម្ពុជាត្រូវបានលើកទឹកចិត្ដដោយរាជរដ្ឋាភិបាល ក្នុងការរក្សាអនាម័យប្រចំាកាយ ដោយសារការរាតត្បាតជាសកលនៃមេរោគកូវីដ១៩។ បើទោះជាប្រទេសកម្ពុជាពុំទាន់មានការរាតត្បាតជាសហគមន៍ តែរាជរដ្ឋាភិបាលបានសម្រេចបិទសាលារៀនបណ្ដោះអាសន្ន និងលើកទឹកចិត្ដកុំឱ្យចេញទៅទីសាធារណៈដែលមានមនុស្សច្រើន បើពុំចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៅមេរោគកូវិដ១៩។
ក្រោមការគាំទ្រថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រោប់អភិវឌ្ឍន៍អន្ដរជាតិ អង្គការក្រុមការងារដើម្បីដោះស្រាយ ទំនាស់ (ក.ដ.ទ) តាមរយៈគម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធស្រ្ដី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានរៀបចំ អបអរសាទរ ខួបលើកទី១០៩ ទិវាអន្ដរជាតិនារី ៨មីនា និងវេទិកាសាធារណៈក្រោម ប្រធានបទ៖ “មានសន្ដិភាព មានការលើក កម្ពស់សមភាពយេនឌ័រ”។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយមានការសហការណ៍ជាមួយអាជ្ញាធរស្រុកពេជ្រាដា ព្រមទាំងអង្គការដែនដីមនុស្ស-ហូឡងន៍ ប្រចាំកម្ពុជា ហៅកាត់ TdH ត្រូវបានរៀបចំនៅសាលាស្រុកពេជ្រាដា។ គោលបំណងក្នុងការរៀបចំកម្មវិធីនេះឡើងគឺ ដើម្បីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា និងលើក កម្ពស់សមភាពយេនឌ័រ បង្កើតបរិយាកាសនៃការចូលរួមរវាងអាជ្ញាធរ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ព្រមទាំង បង្កើតឱ្យមានកិច្ចសន្ទនារវាអាជ្ញាធរ និងប្រជាពលរដ្ឋដើម្បីចែករំលែកនូវបញ្ហាដែលជួបប្រទះ។ ក្នុងនោះដែរ កញ្ញា ស្រី សុធាវី នាយិកា អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ បានចែករំលែកពីអង្គការ គម្រោង និងចំណាប់អារម្មណ៍ ជុំវិញបញ្ហាសិទ្ធិស្រ្ដី ផ្សារភ្ជាប់នឹងទិវាអន្ដរជាតិនារី ៨មិនា។
តាមរយៈគម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធិស្រ្ដី ដែលទទួលបានការគាំទ្រថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រោប់អភិវឌ្ឍន៍អន្ដរជាតិ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ដ.ទ) បានរៀបចំ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលទៅក្រុមកសាងសមត្ថភាពសហគមន៍ (CCBT) ស្ដីពី “ភាពជាអ្នកដឹកនាំឆ្ពោះទៅរកសមភាពយេនឌ័រ” ដែលជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពចំបងៗរបស់គម្រោងនេះ។ វគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងនៅថ្ងៃទី ២៨ ដល់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នាខេត្ដមណ្ឌលគិរី ដែលបណ្ដុះបណ្ដាលដល់ក្រុមអ្នកកសាងសមត្ថភាពសហគមន៍ចំនួន ២៦រូប ក្នុងនោះមានស្រ្ដីចំនួន ២១នាក់ ក្នុងគោលបំណង៖ ពង្រឹងសមត្ថភាពក្រុមកសាងសមត្ថភាពសហគមន៍ ស្វែងយល់ពីភាពជាអ្នកដឹងនាំពីក្នុងខ្លួន ទស្សនទានយេនឌ័រ និងការសម្របសម្រួល ព្រមទាំងរៀបចំផែនការបន្ទាប់ជាមួយពួកគាត់។ ក្នុងដំណើរការនៃវគ្គបណ្ដុះបណ្ដាលនេះមាន ការបង្ហាញពីអង្គការ គម្រោង និងតួនាទីរបស់ CCBT ដោយសង្ខេប ការស្វែងយល់ពីតួនាទី និងភាពជាអ្នកដឹកនាំខាងក្នុង ដែលអាចអនុញ្ញាត្ដឱ្យសិក្ខាកាមបានស្វែងយល់ពីខ្លួនឯង តួនាទីដែលខ្លួនមានរាល់ថ្ងៃ ហើយតួនាទីណាដែលគាត់ពេញចិត្ដ និងតួនាទីណាដែលគាត់គិតថាវាជាបន្ទុក។ បន្ទាប់ពីលេងល្បែងតួនាទី និងធ្វើការឆ្លុះបញ្ចាំង យើងសង្កេតឃើញថាតួនាទីដែលស្រ្ដីភាគច្រើនគិតថាវាជាបន្ទុកដ៏ធ្ងន់សម្រាប់គាត់គឺ តួនាទីជាមេផ្ទះ។ មេរៀន ភេទ និងយេនឌ័រ អាចឱ្យគាត់ចែកដាច់ថាអ្វីជាភេទ និងអ្វីជាយេនឌ័រ ព្រមទាំងទទួលស្គាល់ថា យេនឌ័រអាចប្រែប្រួលតាមកាលសម័យ បរិបទសង្គម និងផ្នត់គំនិត។ តាមរយៈមេរៀននេះពួកគាត់មានការពិភាក្សាច្រើន និងភ្ញាក់ផ្អើលនៅពេលដែលភាពខុសគ្នារវៀង បុរស និងស្រ្ដី ដែលយើងអាចកំណត់ថាជាបុរស ឬស្រ្ដីតាមរយៈភេទ គឺតិចបំផុត ហើយអ្វីដែលសង្គមកំណត់ និងរារាំងការសម្រេចចិត្ដ ព្រមទាំងការលូតលាស់របស់បុរស ឬស្រ្ដីគឺមានច្រើនហួសប្រមាណ។ វិភាគផលប៉ះពាល់នៃផ្នត់គំនិតយេនឌ័រ អាចជួយអោយអ្នកចូលរួមឱ្យចេះវិនិច្ឆ័យពីផលប៉ះពាល់នៃផ្នត់គំនិតយេនឌ័រ ហើយដោយសារមូលហេតុទាំងនេះហើយទើបយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិត។ វិភាគផ្នត់គំនិតយេនឌ័រ ជួយឱ្យគាត់បានស្វែងយល់ពីផ្នត់គំនិតដែលគាត់មាន និងផ្លាស់ប្ដូរវាតាមរយៈមេរៀនដែលគាត់រៀនហើយ។ មេរៀននេះដែរ ក៏អនុញ្ញត្តឱ្យពួកគាត់ធ្វើការតស៊ូមតិ លើកឡើងនូវផ្នត់គំនិតដែលឱ្យឃើញច្បាស់ ទទួលស្គាល់ និងកែប្រែ។
កិច្ចប្រជុំបណ្តាញប្រចាំឆ្នាំរៀបចំដោយគម្រោងកសាងសន្តិភាព និងប្រព័ន្ធផ្សព្វផ្សាយសន្តិភាព ក្រោមប្រធានបទ ភាពជាតំណាង នៅសារៈមន្ទីរសន្តិភាព ខេត្តបាត់តំបង ដោយមានអ្នកចូលរួម៨០នាក់ មកពី៩ខេត្ត ក្រុង។ គោលបំណងផ្តល់ឳកាសក្នុងការចែករំលែកពីសមិទ្ធិផលកន្លងមកនិងឆ្លុះបញ្ចាំងពីការសហការនិងរៀបចំផែនការសម្រាប់ឆ្នាំ២០២០២។
យុទ្ធនាការ ១៦ថ្ងៃ បំពាក់បូ ស ប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្រ្ដី និងក្មេងស្រី និងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ បានប្រារព្វឡើង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ តាមរយៈគម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធិស្រ្ដី ដែលទទួលបានការគាំទ្រថវិកាពី ទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រោប់អភិវឌ្ឍន៍អន្ដរជាតិ ។ គោលបំណងបញ្ជ្រាបនូវខ្លឹមសារនៃការបៀតបៀនផ្លូវភេទ និងស្វែងរកយន្ដការពីអាជ្ញាធរពាក់ព័ន្ធ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យជ្រោះប៊ូស្រាស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្ដមណ្ឌលគិរី ដោយមានកិច្ចសហការណ៍ពីខាងអាជ្ញាធរមូលដ្ឋាន រួមមាន៖ តំណាងកិច្ចការនារីស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ នគរបាល និងសាលា ព្រមទាំងមានការចូលរួមពីសហគមន៍ក្នុងមូលដ្ឋាន យុវជន អាជ្ញាធរ និងភាគច្រើនជាសិស្សសាលា។ ថ្លែងបើកដោយ កញ្ញា ស្រី សុធាវី នាយិការនៃអង្គការ ក.ដ.ទ ពីប្រវត្ដិ និងហេតុនៃការប្រារព្វ ទិវាសិទ្ធិមនុស្សអន្ដរជាតិ។ សំនួរ ចម្លើយ ទាក់ទងនឹងយុទ្ធនាការបូ ស និងទិវាសិទ្ធមនុស្សអន្ដរជាតិ ត្រូវបានអ្នកចូលរួមសួរនិងត្រូវស្ទើរតែគ្រប់សំនួរ។
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ អង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលធ្វើការកសាងសន្តិភាព បានសហការណ៍គ្នា ប្រារព្ធទិវា សន្តិភាពពិភពលោកនៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួម ប្រមាណ៣៥០អង្គ នាក់។ ជិតមួយទស្សវត្សបានសង្កេតឃើញ ជារៀងរាល់ឆ្នាំមានការបើកចំហរក្នុងការអនុវត្តសន្តិភាព និង ដំណើរការណ៍នៅក្នុងប្រទេស ដើម្បីពង្រឹងពីគោលគំនិតនៃ សន្តិភាពនៅក្នុងប្រទេស ព្រមទាំងលើកទឹកចិត្តក្នុងការមានការ ប្តេជ្ញាចិត្តខ្ពស់ឆ្ពោះទៅរកការអនុវត្តជាសកម្មភាពជាក់ស្តែងឆ្លើយតបនិងសន្តិភាព តែការអនុវត្តជាក់ស្តែងនៅមានការងារជាច្រើន ដែលត្រូវ បំពេញនិងជម្រុញដល់រដ្ឋាភិបាលក្នុងការអនុវត្តប្រកបដោយតម្លាភាពនិងនិតិរដ្ឋ។ សន្តិភាពជាបំណងប្រាថ្នាទូទៅសម្រាប់មនុស្សជាតិជុំវិញពិភពលោក។ គោលដៅអភិវឌ្ឍចីរភាពរបស់អង្គការសហប្រជាជាតិ គោលដៅទី ១៦ ផ្តោតសំខាន់លើការរក្សាសន្តិភាព និងអភិវឌ្ឍន៍មិត្តភាពក្នុងចំណោមមនុស្សជាតិ។ ដើម្បីរំលឹកនិងពង្រឹងគំនិត សន្តិភាពទាំងថ្នាក់ជាតិនិងពិភពលោក សន្និបាទទូទៅនៃអង្គការសហប្រជាជាតិ ឆ្នាំ១៩៨១ បានប្រកាសដាក់ថ្ងៃទី២១ ខែកញ្ញា ជាទិវាសន្តិភាពពិភពលោក ហើយប្រធានបទពិភពលោកឆ្នាំនេះគឺផ្តោតទៅលើ