
ឆ្នាំនេះ ពីថ្ងៃទី២៥ វិច្ឆិកា ដល់ ១០ធ្នូ២០២៣ ជាយុទ្ធនាការ បូពណ៌ស បញ្ចប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី អង្គការ កដទ បានប្រមូល រឿងរ៉ាវពីការចែករំលែក ករណីផ្សេង រឿងរ៉ាវនៃការផ្លាស់ប្តូរពាក់ព័ន្ធនិងហិង្សាលើស្ត្រី ការបៀតបៀន លើស្ត្រីអ្នកសារព័ត៌មាន ពីគម្រោងប្រព័ន្ធផ្សព្វផ្សាយសន្តិភាព បណ្តាញការកសាងសន្តិភាពសហគមន៍ ជនជាតិដើម យុវជនអ្នកការពារបរិស្ថាន សហគមន៍ការពារធនធានធម្មជាតិ និងបុគ្គលិក កដទ ដែលបានចូលរួមអនុវត្តសកម្មភាពគម្រោង។ កដទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ នុំបុ័ងពិភពលោក ដាន់មិសិន ឃែរប្រចាំកម្ពុជា អេអែហ្វឌី ជំនួយពីប្រជាពលរដ្ឋអាមេរិច ដាប់ប៊ែលយូស៊ីអេស និង អាយរិច ដែលបានគាំទ្រសកម្មភាពគម្រោងកន្លងមក។
This year 25th November -10th December 2023, Celebrate 16th Day Campaign or White Ribbon to “End Violence against women and girl”. ACT was collective stories shared, cases, and stories of change from the communities relate to Gender Based Violence among the Women Journalist from the Media for Peace network, Communities Peacebuilding network, Indigenous people, environmental youth protection, communities natural resources protection, and ACT staff who engage and implement for the projects. ACT would give gratitude thanks to our donors who fund ACT work such as BfdW, Danmission, CARE-Cambodia, AFD, USAID, WCS, and IREX.
This survey was conducted among the existing target group of projects in ACT: Implementing Social Accountability Framework (ISAF) and Feminist in Action (FiA) right after got called from YCC-IREX-Youth Excel funded by the USAID in May 2023, who announce for the youth research topics relate to the environment and indigenous people, ACT found it useful and relate to the existing project of ACT which both of project will be end by November 2023 and April 2024. As so far the indigenous group work on ISAF or FiA but other environmental issue and loan or debt still their hot topics that they keep sharing about from time to time without any action commitment from government or relate institution yet for the indigenous people. Thus, the finding will help to bring about their concern with environmental and debt beside the current ISAF and FiA project for indigenous voices to be heard. So this report finding is focus on four main topic: first about the indigenous youth and environment protection, second on ISAF, third on FiA, and fourth on indigenous and debt.

រឿងរ៉ាវនៃការផ្លាស់ប្តូរពី៤ គម្រោងនៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ បានប្រមូលនិងចងក្រងពីគម្រោងគណនេយ្យភាពសង្គម គម្រោងប្រព័ន្ធផ្សព្វផ្សាយសន្តិភាព រឺសារព័ត៌មានសន្តិភាព គម្រោងរួមគ្នាដើម្បីគាំទ្រសិទ្វិស្រ្តី និងគម្រោងការកសាងសន្តិភាពសហគមន៍ សម្រាប់ជាការឆ្លុះបញ្ជាំងអំពីលទ្ធផលនៃការផ្លាស់ប្តូររបស់អ្នកចូលរួមនិងផលជះដែលទទួលបានពីក្នុងគម្រោងក្នុងរយះពេលវដ្តនៃគម្រោងរយះពេល៣ឆ្នាំ ២០១៩-២០២១។ ក្នុងរយះពេល៣ឆ្នាំកន្លងមកនេះ កដទ បានអនុវត្តក្នុងខេត្តនិងក្រុងគោលដៅចំនួន១១ គឺខេត្ត មណ្ឌលគីរី ខេត្តក្រចេះ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ និងក្រុងភ្នំពេញ។ រឿងរ៉ាវនៃការផ្លាស់ប្តូរនេះគឺធ្វើឡើងជាភាសារខ្មែរនិងភាសារអង់គ្លេស។
រឿងរ៉ាវនៃការផ្លាស់ប្តូរ ការកសាងសន្តិភាពសហគមន៍ ក្នុងចំណោម សិក្ខាកាមទទួលផលផ្ទាល់ពីអង្គការ កដទ ៦០នាក់ ពីឃុំគោលដៅចំនួន៧ឃុំ ពី៦ខេត្ត នៅខេត្តកំពត កំពង់ឆ្នាំង តាកែវ ក្រចេះ ស្វាយរៀង និងកំពង់ស្ពឺ។ ៤៨នាក់ត្រូវបានជ្រើសរើសក្នុងការយកមកសរសេរចងក្រងជារឿងរ៉ាវនៃការផ្លាស់ប្តូរ ហើយដែលបានចងក្រងឡើងជាពីរភាសារ គឺភាសារខ្មែរ និង អង់គ្លេស ក្នុងរយះពេល៣ឆ្នាំ ២០១៩ – ២០២១។
តាមរយៈការកសាងសន្តិភាពសហគមន៍ និង គម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធិស្ដី្រ (CASWR) អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (កដទ) បានប្ររព្ធកម្មវិធីអបអរសាទរ ទិវាសន្ដិភាពអន្ដរជាតិ២០២១ នៅខេត្តចំនួន៥ និង តាមផ្ទះ ដែលទទួលបានការគាំទ្រថវិកាពី នំបុ័ងពិភពលោក ដានមីសិន ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID នាថ្ងៃទី១៣-២២ ខែកញ្ញា ឆ្នាំ២០២១ បានប្រារព្ធឡើងខេត្តក្រចេះ កំពត កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្ដមណ្ឌលគិរី ក្រោមប្រធានបទ “ការស្តារឡើងវិញឱ្យកាន់តែប្រសើរសម្រាប់ពិភពលោកប្រកបដោយសមធម៌និងចីរភាព” ជាមួយនឹងការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋសរុប ៣៤១នាក់ (ស្រី ២១២) ពួកគាត់បានចូលរួមជាយុទ្ធនាការ ចែករំលែក ច្រៀងចំរៀងសន្តិភាព ការលើកឡើងឆ្លុះបញ្ជាំងពីសន្តិភាពនៅសហគមន៍និង សកលោក វិដេអូ និងតាមរយៈការស្ដាប់សារសម្លេងដែលបានចាក់តាមភូមិ និងការចុះផ្សព្វផ្សាយផ្ទាល់ដល់ផ្ទះពួកគាត់តែម្ដង រួមនឹងខិតបណ្ឌលេខទូរស័ព្ទអាជ្ញាធរ (ស្រុក ឃុំ ភូមិ) សម្រាប់ទំនាក់ទំនងពេលដែលមានអំពើហិង្សាកើតឡើង កូនសៀវភៅសំនួរចម្លើយទាក់ទងនឹងច្បាប់ស្ដីពីអំពើហិង្សាក្នុងគ្រួសារ សៀវភៅអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនឹងនារីភេទ (ស៊ីដរ) ដោយមិនភ្លេចវិធានការការពារពីការឆ្លងនៃជំងឺកូវិដ១៩។
ក្រោមការគាំទ្រថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រោប់អភិវឌ្ឍន៍អន្ដរជាតិ អង្គការក្រុមការងារដើម្បីដោះស្រាយ ទំនាស់ (ក.ដ.ទ) តាមរយៈគម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធស្រ្ដី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានរៀបចំ អបអរសាទរ ខួបលើកទី១០៩ ទិវាអន្ដរជាតិនារី ៨មីនា និងវេទិកាសាធារណៈក្រោម ប្រធានបទ៖ “មានសន្ដិភាព មានការលើក កម្ពស់សមភាពយេនឌ័រ”។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយមានការសហការណ៍ជាមួយអាជ្ញាធរស្រុកពេជ្រាដា ព្រមទាំងអង្គការដែនដីមនុស្ស-ហូឡងន៍ ប្រចាំកម្ពុជា ហៅកាត់ TdH ត្រូវបានរៀបចំនៅសាលាស្រុកពេជ្រាដា។ គោលបំណងក្នុងការរៀបចំកម្មវិធីនេះឡើងគឺ ដើម្បីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា និងលើក កម្ពស់សមភាពយេនឌ័រ បង្កើតបរិយាកាសនៃការចូលរួមរវាងអាជ្ញាធរ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ព្រមទាំង បង្កើតឱ្យមានកិច្ចសន្ទនារវាអាជ្ញាធរ និងប្រជាពលរដ្ឋដើម្បីចែករំលែកនូវបញ្ហាដែលជួបប្រទះ។ ក្នុងនោះដែរ កញ្ញា ស្រី សុធាវី នាយិកា អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ បានចែករំលែកពីអង្គការ គម្រោង និងចំណាប់អារម្មណ៍ ជុំវិញបញ្ហាសិទ្ធិស្រ្ដី ផ្សារភ្ជាប់នឹងទិវាអន្ដរជាតិនារី ៨មិនា។