នៅដើមឆ្នាំ២០២០នេះ ប្រជាជនកម្ពុជាត្រូវបានលើកទឹកចិត្ដដោយរាជរដ្ឋាភិបាល ក្នុងការរក្សាអនាម័យប្រចំាកាយ ដោយសារការរាតត្បាតជាសកលនៃមេរោគកូវីដ១៩។ បើទោះជាប្រទេសកម្ពុជាពុំទាន់មានការរាតត្បាតជាសហគមន៍ តែរាជរដ្ឋាភិបាលបានសម្រេចបិទសាលារៀនបណ្ដោះអាសន្ន និងលើកទឹកចិត្ដកុំឱ្យចេញទៅទីសាធារណៈដែលមានមនុស្សច្រើន បើពុំចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៅមេរោគកូវិដ១៩។
ជាមួយនឹងការរាតត្បាតនេះ ក៏មានការបារម្ភពីភាគរយដែលអាចមានការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ តាមរយៈគម្រោងរួមគ្នាដើម្បីគាំទ្រសិទ្ធិស្រ្ដី ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្ដរជាតិ យើងបានរៀបចំសកម្មភាពចុះផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ និងវិធីសាស្រ្ដកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទៅដល់សហគមន៍ទាំងបួនឃុំ ក្នុងស្រុកពេជ្រាដា ខេត្ដមណ្ឌលគិរី។ សកម្មភាពក្នុងការចែកចាយចំណេះដឹងនេះធ្វើឡើងដោយក្រុមអ្នកកសាងសមត្ថភាព និងក្រុមជនបង្គោលនៃគម្រោង ដោយធ្វើការផ្សព្វផ្សាយផ្ទាល់ដល់ផ្ទះសហគមន៍។ ក្នុងនោះផងដែរ យើងក៏មានការសហការណ៍ក្នុងការចុះផ្សព្វផ្សាយពីអជ្ញាធរតាមឃុំនីមួយៗ ដោយយើងរំពឹងទុកថាជិត ៤០០គ្រួសារនឹងទទួលបានចំណេះដឹងទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩។ ចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ព្រមទាំងជំងឺកូវីត១៩ ទើបគ្រួសារ និងសង្គម មានសុភមង្គល!
Early of 2020, Cambodians have been encouraged by the Government to keep a proper cleanest due to global issue Covid-19 pandemic. Although Cambodia is not yet in a community outbreak situation, the government has decided to temporary shut-down schools and encourage people not to go out in public where there are crowd places if unnecessary to participate in the prevention of infection Covid-19.
With this pandemic, concerns about on increasing data in domestic violence had been heard, Alliance for Conflict Transformation (ACT) through Collective Action to Support Women’s Rights (CASWR) which funded by USAID, conducted an activity to share knowledge on Domestic Violence and Covid-19 prevention to four Communes in Pech Chreada district, Mondul Kiri province. This activity is carried out by Community Capacity Building Team (CCBT) and Community Core Group (CCG) of CASWR project, directly sharing at community’s home. Also, we are cooperating with the authorities in each commune, with the expectation reached 400 families aware about domestic violence as well as Covid-19 prevention. Let’s join together prevent domestic violence and covid-19 for Peaceful family and society!
Relate Photos available via: https://www.facebook.com/pg/ACT-Alliance-for-Conflict-Transformation-Organization-625580847502851/photos/?tab=album&album_id=2126690597391861
ក្រោមការគាំទ្រថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រោប់អភិវឌ្ឍន៍អន្ដរជាតិ អង្គការក្រុមការងារដើម្បីដោះស្រាយ ទំនាស់ (ក.ដ.ទ) តាមរយៈគម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធស្រ្ដី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានរៀបចំ អបអរសាទរ ខួបលើកទី១០៩ ទិវាអន្ដរជាតិនារី ៨មីនា និងវេទិកាសាធារណៈក្រោម ប្រធានបទ៖ “មានសន្ដិភាព មានការលើក កម្ពស់សមភាពយេនឌ័រ”។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយមានការសហការណ៍ជាមួយអាជ្ញាធរស្រុកពេជ្រាដា ព្រមទាំងអង្គការដែនដីមនុស្ស-ហូឡងន៍ ប្រចាំកម្ពុជា ហៅកាត់ TdH ត្រូវបានរៀបចំនៅសាលាស្រុកពេជ្រាដា។ គោលបំណងក្នុងការរៀបចំកម្មវិធីនេះឡើងគឺ ដើម្បីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា និងលើក កម្ពស់សមភាពយេនឌ័រ បង្កើតបរិយាកាសនៃការចូលរួមរវាងអាជ្ញាធរ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ព្រមទាំង បង្កើតឱ្យមានកិច្ចសន្ទនារវាអាជ្ញាធរ និងប្រជាពលរដ្ឋដើម្បីចែករំលែកនូវបញ្ហាដែលជួបប្រទះ។ ក្នុងនោះដែរ កញ្ញា ស្រី សុធាវី នាយិកា អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ បានចែករំលែកពីអង្គការ គម្រោង និងចំណាប់អារម្មណ៍ ជុំវិញបញ្ហាសិទ្ធិស្រ្ដី ផ្សារភ្ជាប់នឹងទិវាអន្ដរជាតិនារី ៨មិនា។
តាមរយៈគម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធិស្រ្ដី ដែលទទួលបានការគាំទ្រថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រោប់អភិវឌ្ឍន៍អន្ដរជាតិ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ដ.ទ) បានរៀបចំ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលទៅក្រុមកសាងសមត្ថភាពសហគមន៍ (CCBT) ស្ដីពី “ភាពជាអ្នកដឹកនាំឆ្ពោះទៅរកសមភាពយេនឌ័រ” ដែលជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពចំបងៗរបស់គម្រោងនេះ។ វគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងនៅថ្ងៃទី ២៨ ដល់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នាខេត្ដមណ្ឌលគិរី ដែលបណ្ដុះបណ្ដាលដល់ក្រុមអ្នកកសាងសមត្ថភាពសហគមន៍ចំនួន ២៦រូប ក្នុងនោះមានស្រ្ដីចំនួន ២១នាក់ ក្នុងគោលបំណង៖ ពង្រឹងសមត្ថភាពក្រុមកសាងសមត្ថភាពសហគមន៍ ស្វែងយល់ពីភាពជាអ្នកដឹងនាំពីក្នុងខ្លួន ទស្សនទានយេនឌ័រ និងការសម្របសម្រួល ព្រមទាំងរៀបចំផែនការបន្ទាប់ជាមួយពួកគាត់។ ក្នុងដំណើរការនៃវគ្គបណ្ដុះបណ្ដាលនេះមាន ការបង្ហាញពីអង្គការ គម្រោង និងតួនាទីរបស់ CCBT ដោយសង្ខេប ការស្វែងយល់ពីតួនាទី និងភាពជាអ្នកដឹកនាំខាងក្នុង ដែលអាចអនុញ្ញាត្ដឱ្យសិក្ខាកាមបានស្វែងយល់ពីខ្លួនឯង តួនាទីដែលខ្លួនមានរាល់ថ្ងៃ ហើយតួនាទីណាដែលគាត់ពេញចិត្ដ និងតួនាទីណាដែលគាត់គិតថាវាជាបន្ទុក។ បន្ទាប់ពីលេងល្បែងតួនាទី និងធ្វើការឆ្លុះបញ្ចាំង យើងសង្កេតឃើញថាតួនាទីដែលស្រ្ដីភាគច្រើនគិតថាវាជាបន្ទុកដ៏ធ្ងន់សម្រាប់គាត់គឺ តួនាទីជាមេផ្ទះ។ មេរៀន ភេទ និងយេនឌ័រ អាចឱ្យគាត់ចែកដាច់ថាអ្វីជាភេទ និងអ្វីជាយេនឌ័រ ព្រមទាំងទទួលស្គាល់ថា យេនឌ័រអាចប្រែប្រួលតាមកាលសម័យ បរិបទសង្គម និងផ្នត់គំនិត។ តាមរយៈមេរៀននេះពួកគាត់មានការពិភាក្សាច្រើន និងភ្ញាក់ផ្អើលនៅពេលដែលភាពខុសគ្នារវៀង បុរស និងស្រ្ដី ដែលយើងអាចកំណត់ថាជាបុរស ឬស្រ្ដីតាមរយៈភេទ គឺតិចបំផុត ហើយអ្វីដែលសង្គមកំណត់ និងរារាំងការសម្រេចចិត្ដ ព្រមទាំងការលូតលាស់របស់បុរស ឬស្រ្ដីគឺមានច្រើនហួសប្រមាណ។ វិភាគផលប៉ះពាល់នៃផ្នត់គំនិតយេនឌ័រ អាចជួយអោយអ្នកចូលរួមឱ្យចេះវិនិច្ឆ័យពីផលប៉ះពាល់នៃផ្នត់គំនិតយេនឌ័រ ហើយដោយសារមូលហេតុទាំងនេះហើយទើបយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិត។ វិភាគផ្នត់គំនិតយេនឌ័រ ជួយឱ្យគាត់បានស្វែងយល់ពីផ្នត់គំនិតដែលគាត់មាន និងផ្លាស់ប្ដូរវាតាមរយៈមេរៀនដែលគាត់រៀនហើយ។ មេរៀននេះដែរ ក៏អនុញ្ញត្តឱ្យពួកគាត់ធ្វើការតស៊ូមតិ លើកឡើងនូវផ្នត់គំនិតដែលឱ្យឃើញច្បាស់ ទទួលស្គាល់ និងកែប្រែ។
កិច្ចប្រជុំបណ្តាញប្រចាំឆ្នាំរៀបចំដោយគម្រោងកសាងសន្តិភាព និងប្រព័ន្ធផ្សព្វផ្សាយសន្តិភាព ក្រោមប្រធានបទ ភាពជាតំណាង នៅសារៈមន្ទីរសន្តិភាព ខេត្តបាត់តំបង ដោយមានអ្នកចូលរួម៨០នាក់ មកពី៩ខេត្ត ក្រុង។ គោលបំណងផ្តល់ឳកាសក្នុងការចែករំលែកពីសមិទ្ធិផលកន្លងមកនិងឆ្លុះបញ្ចាំងពីការសហការនិងរៀបចំផែនការសម្រាប់ឆ្នាំ២០២០២។
យុទ្ធនាការ ១៦ថ្ងៃ បំពាក់បូ ស ប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្រ្ដី និងក្មេងស្រី និងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ បានប្រារព្វឡើង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ តាមរយៈគម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធិស្រ្ដី ដែលទទួលបានការគាំទ្រថវិកាពី ទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រោប់អភិវឌ្ឍន៍អន្ដរជាតិ ។ គោលបំណងបញ្ជ្រាបនូវខ្លឹមសារនៃការបៀតបៀនផ្លូវភេទ និងស្វែងរកយន្ដការពីអាជ្ញាធរពាក់ព័ន្ធ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យជ្រោះប៊ូស្រាស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្ដមណ្ឌលគិរី ដោយមានកិច្ចសហការណ៍ពីខាងអាជ្ញាធរមូលដ្ឋាន រួមមាន៖ តំណាងកិច្ចការនារីស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ នគរបាល និងសាលា ព្រមទាំងមានការចូលរួមពីសហគមន៍ក្នុងមូលដ្ឋាន យុវជន អាជ្ញាធរ និងភាគច្រើនជាសិស្សសាលា។ ថ្លែងបើកដោយ កញ្ញា ស្រី សុធាវី នាយិការនៃអង្គការ ក.ដ.ទ ពីប្រវត្ដិ និងហេតុនៃការប្រារព្វ ទិវាសិទ្ធិមនុស្សអន្ដរជាតិ។ សំនួរ ចម្លើយ ទាក់ទងនឹងយុទ្ធនាការបូ ស និងទិវាសិទ្ធមនុស្សអន្ដរជាតិ ត្រូវបានអ្នកចូលរួមសួរនិងត្រូវស្ទើរតែគ្រប់សំនួរ។
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ អង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលធ្វើការកសាងសន្តិភាព បានសហការណ៍គ្នា ប្រារព្ធទិវា សន្តិភាពពិភពលោកនៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួម ប្រមាណ៣៥០អង្គ នាក់។ ជិតមួយទស្សវត្សបានសង្កេតឃើញ ជារៀងរាល់ឆ្នាំមានការបើកចំហរក្នុងការអនុវត្តសន្តិភាព និង ដំណើរការណ៍នៅក្នុងប្រទេស ដើម្បីពង្រឹងពីគោលគំនិតនៃ សន្តិភាពនៅក្នុងប្រទេស ព្រមទាំងលើកទឹកចិត្តក្នុងការមានការ ប្តេជ្ញាចិត្តខ្ពស់ឆ្ពោះទៅរកការអនុវត្តជាសកម្មភាពជាក់ស្តែងឆ្លើយតបនិងសន្តិភាព តែការអនុវត្តជាក់ស្តែងនៅមានការងារជាច្រើន ដែលត្រូវ បំពេញនិងជម្រុញដល់រដ្ឋាភិបាលក្នុងការអនុវត្តប្រកបដោយតម្លាភាពនិងនិតិរដ្ឋ។ សន្តិភាពជាបំណងប្រាថ្នាទូទៅសម្រាប់មនុស្សជាតិជុំវិញពិភពលោក។ គោលដៅអភិវឌ្ឍចីរភាពរបស់អង្គការសហប្រជាជាតិ គោលដៅទី ១៦ ផ្តោតសំខាន់លើការរក្សាសន្តិភាព និងអភិវឌ្ឍន៍មិត្តភាពក្នុងចំណោមមនុស្សជាតិ។ ដើម្បីរំលឹកនិងពង្រឹងគំនិត សន្តិភាពទាំងថ្នាក់ជាតិនិងពិភពលោក សន្និបាទទូទៅនៃអង្គការសហប្រជាជាតិ ឆ្នាំ១៩៨១ បានប្រកាសដាក់ថ្ងៃទី២១ ខែកញ្ញា ជាទិវាសន្តិភាពពិភពលោក ហើយប្រធានបទពិភពលោកឆ្នាំនេះគឺផ្តោតទៅលើ
គម្រោងប្រព័ន្ធផ្សព្វផ្សាយសន្តិភាពបានចូលរួមវេទិកាប្រជាជាតិអាស៊ាន ពីថ្ងៃទី១០ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៩នៅប្រទេសថៃ ដោយមានអ្នកចូលរួមប្រហែលជា១០០នាក់មកពីប្រទេសអាស៊ានទាំង១០ និងទីម័រផងដែរ។ ប្រធានបទឆ្នាំនេះគឺផ្តោតលើ មនុស្សជាតិនាំមុខ ចលនាយុត្តិធម៌សន្តិភាព សមភាព ប្រជាធិបតេយ្យចីរភាពនៅក្នុងអាស៊ីអាគ្នេយ៍។ ដោយមានប្រធានបទ៧ផ្សេងទៀតក្នុងការផ្តោទៅលើវិស័យនានាដែលអាចឆ្លើយតបសម្រាប់ការអភិវឌ្ឍនៅអាស៊ី ដូចជាៈ
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ដ.ទ) តាមរយៈគម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធិស្រ្ដី