រឿងរ៉ាវរបស់ជនរងគ្រោះខ្មែរក្នុងវិវាទព្រំដែនឆ្នាំ២០២៥

«រឿងរ៉ាវរបស់ជនរងគ្រោះខ្មែរក្នុងវិវាទព្រំដែនឆ្នាំ២០២៥» នេះ យើងត្រូវបានរំលឹកថា ប្រវត្តិសាស្ត្រមិនមែនត្រូវបានកត់ត្រាទុកត្រឹមតែនៅក្នុងសន្ធិសញ្ញា ផែនទី និងការចរចានយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានកត់ត្រាទុកក្នុងជីវិតរបស់ប្រជាជនសាមញ្ញ ដែលសំឡេងរបស់ពួកគេជារឿយៗ ត្រូវបានគេបំភ្លេចចោល។ នៅតាមបណ្ដោយព្រំដែនដែលមានជម្លោះ គ្រួសារខ្មែររាប់មិនអស់បានស៊ូទ្រាំនឹងការភៀសខ្លួន ការបាត់បង់ និងភាពមិនច្បាស់លាស់ក្នុងជីវិត ដែលរឿងរ៉ាវរបស់ពួកគេត្រូវបានបិទបាំង ពីជម្លោះដ៏ធំធេងទាំងនោះ។

សៀវភៅនេះមានគោលបំណងលើកកម្ពស់សេចក្ដីថ្លៃថ្នូរ រួមគ្នាបន្លឺសំឡេងដែលមិនត្រូវបានលើកឡើងទាំងនោះ តាមរយៈការចងក្រងនូវបទពិសោធន៍ ការចងចាំ និងការតស៊ូរបស់ពួកគេ។ នេះមិនមែនត្រឹមតែជាការកត់ត្រា នូវទុក្ខវេទនានោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃភាពធន់ ភាពក្លាហាន និងស្មារតីមនុស្សជាតិដែលនៅតែបន្តរឹងមាំ ទោះបីជាត្រូវប្រឈមមុខនឹងភាពអយុត្តិធម៌ក៏ដោយ។ តាមរយៈការអាននូវកំណត់ត្រាទាំងនេះ លោកអ្នកនឹងត្រូវបានអញ្ជើញឱ្យសម្លឹងមើលឱ្យលើសពីភាពស្រពិចស្រពិលនៃភូមិសាស្ត្រនយោបាយ ហើយមកទទួលស្គាល់នូវតម្លៃនៃការបាត់បង់របស់មនុស្សជាតិដែលកើតចេញពីជម្លោះមិនទាន់ដោះស្រាយ។

សូមឱ្យការចងក្រងនេះ ក្លាយជាអនុស្សាវរីយ៍សម្រាប់ជនរងគ្រោះ និងជាការដាស់តឿនសតិសម្បជញ្ញៈសម្រាប់អ្នកដែលជឿជាក់លើវិបុលភាព សន្តិភាព និងអំណាចនៃការពិត។ ឆ្នាំ២០២៥ មិនត្រឹមតែជាឆ្នាំដែលឆ្លុះបញ្ចាំងពីការបន្តនៃជម្លោះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ការត្រិះរិះពិចារណា ការបង្រួបបង្រួមជាតិ និងការប្ដេជ្ញាចិត្តជាថ្មីក្នុងការធានាថា គ្មានសំឡេងណាមួយត្រូវបានគេបំភ្លេចចោលឡើយ នៅតាមបណ្ដោយព្រំដែននៃភាពស្ងៀមស្ងាត់នេះ។

“Stories of Khmer Victims along Border Disputes 2025” we are reminded that history is not only written in treaties, maps, and political negotiations, but also in the lives of ordinary people whose voices are too often left behind. Along the contested borders, countless Khmer families have endured displacement, loss, and uncertainty, their stories overshadowed by the larger disputes.

This book seeks to collective dignity to those silenced voices by documenting their experiences, memories, and struggles. It is not merely a record of suffering, but a testament to resilience, courage, and the human spirit that persists even in the face of injustice. By reading these accounts, we are invited to look beyond the abstractions of geopolitics and to recognize the human cost of unresolved conflicts.

May this collection serve as both a memorial to the victims and a call to conscience for all who believe in justice, peace, and the power of truth. The year 2025 marks not only a continuation of disputes but also an opportunity for reflection, reconciliation, and renewed commitment to ensuring that no voice is forgotten along the borders of silence.

View full stories:

KH Version_Kh-ThaiDisputeVictimStoryFeb26

English Version_ Kh-ThaiDisputeVictimStoryFeb26

 

Fabric of Impact: Climate, Gender, & Energy in Cambodia

“ការពង្រឹងសំឡេងកម្មការនារីរោងចក្រកាត់ដេរ” គឺជាគម្រោងមួយដែលថវិកាផ្តល់ជូនដោយ GIZ តាមរយៈ CARE Cambodia ក្នុងឆ្នាំ ២០២២ សម្រាប់ ACT ដើម្បីពង្រឹងសមត្ថភាពកម្មកររោងចក្រ នៅក្នុងខេត្ត/ក្រុងចំនួនបី (ភ្នំពេញ កណ្ដាល និងកំពង់ស្ពឺ) ដើម្បីពង្រឹងសិទ្ធិនារីកម្មករនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលបានកំណត់ក្នុងអនុសញ្ញា ILO ត្រូវបានអនុវត្ត។
ក្នុងឆ្នាំ ២០២៣-២០២៤ ACT បានចូលរួមជាមួយ CARE ក្នុងការស្ទង់មតិអំពីកម្មករកាត់ដេរកម្ពុជា ក្នុងគម្រោង “Fabric of Impact” ដែលពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុ ភេទ និងថាមពល ក្នុងឧស្សាហកម្មកាត់ដេរ ស្បែកជើង និងវាយនភណ្ឌ។ ជាអ្នកផ្តល់ការងារផ្លូវការធំជាងគេនៅកម្ពុជា និងជាអ្នកចូលរួមសំខាន់ក្នុង GDP ជាតិ វិស័យនេះមានតួនាទីកណ្តាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសសម្រាប់នារី និងកម្មករចំណាកស្រុក ក្នុងប្រទេស។ ការរីកចម្រើនត្រូវបានប្រឈមមុខនឹងសម្ពាធជាច្រើនពីការប្រែប្រួលអាកាសធាតុ សមភាពយេនឌ័រ និងការការពារសង្គម និងបរិស្ថាន។ ការសិក្សានេះ ដែលជាផ្នែកមួយនៃគម្រោង “Upstream Collective” បានស្រាវជ្រាវអំពីជីវភាពពិតប្រាកដរបស់កម្មករកាត់ដេរ និងកំណត់ផ្លូវឆ្ពោះទៅឧស្សាហកម្មដែលមានភាពធន់ទ្រាំ សមធម៌ និងចីរភាពនៅកម្ពុជា។

“Strengthening the Voice of Women Garment Workers” is project funded by GIZ through CARE Cambodia in 2022 for ACT to empower the factories worker in three province/city (Phnom Penh, Kandal, and KampongSpeu) for empower the rights of women worker in garment industry laid down in ILO conventions are implemented.

In 2023-2024, ACT join CARE survey on Cambodia’ s garment worker on the “Fabric of Impact” relate to Climate, Gender, and Energy in Cambodia’ s garment footwear textile industry. As the Cambodia country largest formal employer and a key contributor to national GDP, the sector plays a central role in economic development, particularly for women and domestic migrants’ workers. The progress is challenged by intersecting pressures from climate change, gender inequality, and limited social and environmental protections. This study, part of the “Upstream Collective” initiative, explores the lived realities of garment footage workers and in deifies pathway toward a more resilient, equitable and sustainable industry in Cambodia.

របាយការណ៍២០២៥ Report2025:

The-Fabric-of-Impact Dec25

អក្ខរកម្ម គ្រប់គ្រងហិរញ្ញវត្ថុ

សៀវភៅណែនាំមេរៀន​ស្តីពីអក្ខរកម្មហិរញ្ញវត្ថុបានចងក្រងឡើងដើម្បីបង្កើនការយល់ដឹងដល់សហគមន៍ក្នុងការវិភាគនិងគ្រប់គ្រងថវិកាប្រកបដោយការទទួលខុសត្រូវខ្ពស់។

មេរៀនពីអក្ខកម្មហិរញ្ញវត្ថុមាន ១៤មេរៀន៖ ១.ការណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ  ២.ការគ្រប់គ្រងហិរញ្ញវត្ថុ  ៣.សេវាកម្មហិរញ្ញវត្ថុ និងការសន្សំ  ៤.ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ  ៥.ការគ្រប់គ្រងបំណុល  ៦.ការវិភាគលើបំណុល​​  ៧.ការវិភាគលើហានិភ័យបំណុល​  ៨.វិធីដោះស្រាយបំណុល​  ៩.គណនេយ្យបំណុល និងឯកសាកម្ចី  ១០.តួនាទី មុខងារបស់មន្ត្រីធនាគារនិងមន្ត្រីឥណទាន  ១១.ផែនការនៃការសន្សំ  ១២.ការវិនិយោគ  ១៣.សារៈសំខាន់នៃការយល់ដឹងពីអក្ខរកម្មហិរញ្ញវត្ថុ  ១៤.ស្ថាប័នដែលពាក់ព័ន្ធនិងអក្ខរកម្មហិរញ្ញវត្ថុ។

Financial Management & Literacy has 14 topics:

គណនេយ្យភាពសង្គម ឬអភិបាលកិច្ចល្អ

សៀវភៅមេរៀនអភិបាលកិច្ចល្អ គឺត្រូវបានបង្កើតឡើង ដើម្បីបណ្ដុះបណ្ដាល និងបង្ហាញអំពីវិធីសាស្រ្តនៃការគ្រប់គ្រងដែលមានប្រសិទ្ធិភាព ទំនួលខុសត្រូវ និងមានសេរីភាព។ គោលបំណងរបស់វាជាជាងការបង្រៀន គឺដើម្បីរួមចំណែកក្នុងការស្តារទំនុកចិត្ត និងកែទម្រង់វិធីសាស្រ្តការគ្រប់គ្រងក្នុងសង្គម។ នេះរួមមាន៖

  • បណ្តុះបណ្តាលសីលធម៌ និងចំណេះដឹងដល់មនុស្សជាតិ ក្នុងការប្រើប្រាស់អំណាច។
  • ផ្តល់ការយល់ដឹងអំពីតម្លាភាព និងទំនួលខុសត្រូវ។
  • លើកទឹកចិត្តការចូលរួមពីប្រជាជន និងស្ថាប័នផ្សេងៗ។

សៀវភៅប្រភេទនេះគឺសំខាន់សម្រាប់ការបង្កើតសង្គមដែលមានសន្តិភាព និងការអភិវឌ្ឍ។ សៀវភៅនេះមាន១៤មេរៀនដូចជា៖ ១.ការយល់ដឹងពីអភិបាលកិច្ច និងគណនេយ្យភាពសង្គម  ២.ការអភិវឌ្ឍសហគមន៍ និងភាពជាអ្នកដឹកនាំ  ៣.យុទ្ធសាស្ត្រនៃគណនេយ្យភាពសង្គម  ៤.ផែនការថ្នាក់ជាតិសម្រាប់ គណនេយ្យភាពសង្គម  ៥.ផ្នែកសំខាន់នៃគណនេយ្យភាពសង្គម  ៦.សិទ្ធពលរដ្ឋ និងទំនាក់ទំនងជាមួយនឹងអាជ្ញាធរ  ៧.ពលរដ្ឋសកម្ម ៨.សង្គមបរិយាប័ន្ន និងអំណាច ​៩.តួនាទីអ្នកផ្តល់សេវា នៅថ្នាក់ក្រោមជាតិ ​១០.សេវាសាធារណៈ និងគណនេយ្យភាពសង្គម  នៅថ្នាក់ក្រោមជាតិ ១១.វិមជ្ឍការ និងវិហសមជ្ឍការ  ១២.សង្គមប្រជាធិបតេយ្យ  ១៣. នយោបាយបំប្លែងទំនាស់  ១៤.ការកាត់បន្ថយអំពើពុករលួយ.

Social Accountability & Good Governance book has 14 topics:

 

ការអភិវឌ្ឍមូលដ្ឋាន បំណិនជីវិត និងសន្តិជំនួញ

សៀវភៅមេរៀនការអភិវឌ្ឍមូលដ្ឋាន បំណិនជីវិត និងសន្តិជំនួញនេះ មានការចូលរួមចំណែកក្នុងការ ការអភិវឌ្ឍសហគមន៍ជាពិសេសយុវជន ក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញ ជំនួញ ក្រមសីលធម៌ សុជីវធម៌ ភាពជាអ្នកដឹកនាំខ្លួន​ឯង និងសង្គម ការវិភាគឈ្វេងយល់ពីបញ្ហាសង្គម សហគមន៍ ការពង្រឹងតួនាទី ទំនួលខុសត្រូវជាយុវជនក្នុងសង្គម សមត្ថភាពនៃការសម្រេចចិត្ត ការកំណត់គោលដៅក្នុងជីវិត ការកសាងទំនាក់ទំនងក្នុងសង្គម  និងការយល់ដឹងទាក់ទងទៅនឹងវិស័យជំនួញ ទេសសចរណ៍បរិស្ថានសហគមន៍ សេដ្ឋកិច្ចជាដើម។

មេរៀននេះមាន១៨មេរៀន ពាក់ព័ន្ធៈ ១.ការអភិវឌ្ឍសហគមន៍ ២.អត្តសញ្ញាណនិងការស្គាល់ខ្លួនឯង​ ៣.យុវជននិងភាពជាអ្នកដឹកនាំ  ៤.យុវជននិងសីលធម៌​  ៥.ទំនាក់ទំនងអន្តរបុគ្គល  ៦.យុវជននិងបំណិនជីវិត  ៧.យុវជននិងវិជ្ជាជីវៈ  ៨.ជំនួញ ឬអាជីវកម្មខ្នាតតូច  ៩.វិន័យអាជីវកម្ម  ១០.ផែនការ នវានុវត្តន៍  ១១.ការពង្រឹងអំណាចសេដ្ឋកិច្ច  ១២.ការអភិវឌ្ឍទេសចរណ៍ធម្មជាតិសហគមន៍  ១៣.និរន្តរភាពទេសចរណ៍ធម្មជាតិសហគមន៍  ១៤.គោរលការណ៍សេវាសាធារណះទេសចរណ៍  ១៥.អាជ្ញាបណ្ណទេសចរណ៍នៃអាជីវកម្ម ១៦.ការគិតស៊ីជម្រៅ  ១៧.ផែនការអនាគតយុវជន  ១៨.សន្តិជំនួញ.

Life Skill, Community Development, Business & Peacebuilding has 18 topics:

អក្ខរកម្មឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ

បច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័សទាំងនៅប្រទេសអភិវឌ្ឍ និងប្រទេសកំពុងតែអភិវឌ្ឍ។ វាបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសនីមួយៗ ដើម្បីបំពេញនូវតម្រូវការរបស់មនុស្ស ក៏ដូចជាការដើរឲ្យទាន់នូវ ភាពជឿនរបស់ពិភពលោកនាសម័យកាលឌីជីថលក្នុងពេលបច្ចុប្បន្ន។ ឌីជីថល និងបណ្តាញសង្គមនាពេលបច្ចុប្បន្ន ប្រៀបបានជាឧបករណ៍មួយត្រូវបានមនុស្សជុំវិញពិភពលោកយកមកប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃដើម្បីធ្វើការបង្កើននូវទំនាក់ទំនង បង្កើននូវគុណភាពការងារ ពង្រីកវិសាលភាពនៃអាជីវកម្ម ការផ្សព្វផ្សាយ ចែកចាយព័ត៌មាន មិនត្រឹមតែ ប៉ុណ្ណោះនោះទេវាបានចូលរួមចំណែកនៅក្នុងការបង្កើនសមត្ថភាពរបស់មនុស្សឲ្យមានការចែ្នប្រឌិតនូវអ្វីដែលថ្មីៗបន្ថែមទៀត។ ប៉ុន្តែជាក់ស្តែងយើងសង្កេតឃើញថានៅប្រទេសមួយចំនួនហាក់ដូចជាបច្ចេកវិទ្យាបានដើរលឿនហួសពី សមត្ថភាពនៃការត្រិះរិះពិចារណារបស់មនុស្សទៅវិញ ដូច្នេះនេះហើយជាចំណុចហានិភ័យមួយដែលបានជះឥទ្ធិពលទៅ លើប្រជាជនវិញក្រៅពីគុណសម្បត្តិនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា។

នៅពេលដែលពួកគេមិនបានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការប្រើប្រាស់ទៅលើបច្ចេកវិទ្យាទាំងអស់នោះ ជាទូទៅអ្វីក៏ដោយវាតែមានចំណុចល្អនិងចំណុចមិនល្អរបស់វា ប៉ុន្តែអាស្រ័យទៅលើសមត្ថភាពរបស់អ្នកប្រើប្រាស់ដូចគ្នាដែរ។ ប្រសិនជាយើងមានសមត្ថភាពគ្រប់គ្រាន់ នោះហានិភ័យដែលនឹងកើតឡើងវាក៏មានតិចទៅតាមនោះដែរ។ មូលហេតុនេះហើយដែលយើងទាំងអស់គ្នាត្រូវតែអភិវឌ្ឍសមត្ថភាព និងបង្កើនការយល់ដឹងទាក់ទងទៅនឹងបច្ចេកវិទ្យា ប្រព័ន្ធឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសង្គមរបស់យើងនាពេលបច្ចុប្បន្នដែលក្នុងនាមជាប្រជាពលរដ្ឋត្រូវចូលរួមឈ្វេងយល់ទាំងអស់គ្នាដើម្បីដើរឲ្យទាន់សភាពការណ៍នៃការរីកចម្រើន សៀវភៅណែនាំបណ្តុះបណ្តាលស្តីពីការអក្ខរកម្មឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយនេះបានរៀបចំឡើង ១៤ មេរៀនសម្រាប់សម្របសម្រួលដល់សហគមន៍។

Digital Literacy & Social Media has 14 topics:

ឧបករណ៍មិនបង្កទំនាស់

សៀវភៅមេរៀន៖ ឧបករណ៍មិនបង្កទំនាស់ ត្រូវបានបង្កើតឡើងដើម្បីបង្ហាញវិធីសាស្រ្ត និងឧបករណ៍សំខាន់សម្រាប់ទប់ស្កាត់ និងកាត់បន្ថយការប៉ះទង្គិច។ គោលបំណងសំខាន់របស់វារួមមាន៖

  • ផ្តល់ចំណេះដឹងអំពីការដោះស្រាយវិវាទដោយសន្តិវិធី៖ បង្ហាញពីបច្ចេកទេស និងគំនិតដើម្បីដោះស្រាយបញ្ហាជាសន្តិភាព។
  • បង្កើតសីលធម៌ក្នុងការប្រើប្រាស់ឧបករណ៍មិនបង្កទំនាស់៖ លើកស្ទួយសីលធម៌ក្នុងការងារ និងជីវិតប្រចាំថ្ងៃ។
  • បណ្តុះប្រតិបត្តិការ៖ រៀនពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ឬសារព័ត៌មាន ដើម្បីជួយសម្លែងការប៉ះទង្គិច។
  • ការលើកកម្ពស់សន្តិភាពនៅសហគមន៍៖ ផ្តោតលើការចូលរួមពីប្រជាជនក្នុងការបង្កើតបរិយាកាសសង្គមដែលមិនមានទំនាស់។

វាជាឧបករណ៍សំខាន់សម្រាប់ប្រជាជន ស្ថាប័ន និងមន្រ្តីដែលចង់លើកស្ទួយសន្តិភាព និងការអភិវឌ្ឍន៍។ សៀវភៅនេះមាន៧ជំហានធំៗ ដូចជា៖ ១.សាវតានិងមេរៀន DNH  ២.ឧបករណ៍វិភាគទំនាស់ ៣.កត្តាបែកបាក់និងកត្តាផ្សាភ្ជាប់  ៤.ការវិភាគកម្មវិធី  ៥.គំរូនៃផល់ជះ​​  ៦.ជម្រើសកម្មវិធី  ៧.ការរចនាគម្រោងឡើងវិញ.

Do No Harm book has 7 main topics:

ការកសាងសន្តិភាពនិងបំប្លែងទំនាស់

សៀវភៅមេរៀន​ស្តីពី៖​ការកសាងសន្តិភាពនិងបំប្លែងទំនាស់ នេះបានរៀបចំឡើងសម្រាប់ការសម្របសម្រួល នៅក្នុងតំបន់គោលដៅក្នុងគោលបំណង៖

  • ផ្តល់ឱកាសដល់ចូលរួមចំណែក្នុងការអភិវឌ្ឍសង្គមជាតិក៏ដូចជាទទួលបានចំណេះដឹងថ្មីៗ
  • បង្កើនការយល់ដឹង និងលើកកម្ពស់ក្នុងសង្គមគ្មានអំពើហិង្សា ទំនាស់កើតមានឡើង
  • ផ្តល់នូវឱកាសផ្លាស់ប្តូរគំនិតយោបល់គ្នាទាក់ទងវិធីសាស្ត្រដោះស្រាយបញ្ហាដែលបានកើតមាននៅក្នុងសង្គម ឬសហគមន៍របស់ពួកគាត់
  • បង្កើនការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារដែលវាជាការរាំងស្ទះនៃការ អភិវឌ្ឍប្រទេសឲ្យមានសន្ទុះទៅមុខ។

សៀវភៅនេះមាន១២ មេរៀនធំៗ​ ដូចជា៖ ១.ការយល់ដឹងពីសន្តិភាព ទំនាស់ និងហិង្សា  ២.មូលហេតុនៃទំនាស់​​ ៣.ឧបករណ៍វិភាគទំនាស់  ៤.ការអន្តរាគមន៍ទំនាស់ ៥.ការដោះស្រាយទំនាស់​​​  ៦.ការទំនាក់ទំនងនិងទំនាស់  ៧.ទំនាក់ទំនងអហិង្សាសកម្ម​​ ៨.ដំណាក់កាលនៃទំនាស់  ៩.សញ្ញាបង្ហាញពីសន្តិភាព និងទំនាស់  ១០.ការកសាងសន្តិភាព និងការអប់រំសន្តិភាព  ១១.ការគ្រប់គ្រងភាពតានតឹង  ១២.សុខមាលភាព និងសុខភាពផ្លូវចិត្ត.

Peacebuilding and Conflict Transformation book has 12 main topics:

ការគ្រប់គ្រងហិរញ្ញវត្ថុសហគមន៍ Financial Literacy

បន្ទាប់ពីការរីករាលដាល់នៃជម្ញឺកូវីដ សហគមន៍ភាគច្រើនជួបប្រទះនិងបញ្ហាបំណុល ដែលមានលក្ខណៈធ្ងន់ធ្ងរនិងឈានដល់ការប្រើប្រាស់អំពើហិង្សាដល់ខ្លួនឯង គ្រួសារ និងសហគមន៍ ពិសេសសហគមន៍ជនជាតិដើមដែលធ្វើការជិតស្និតនិងធនធានធម្មជាតិ ប្រឈមនិងការបាត់បង់ធនធាននិងការបំផ្លិចបំផ្លាញព្រៃឈើ ដោយការខ្វះការយល់ដឹងក្នុងការគ្រប់គ្រងថវិកានិងការចាយវាយប្រចាំថ្ងៃនូវការចំណាយដែលចាំបាច់និងសំខាន់។ ការស្រាវជ្រាវកម្មវិធីយុវជននិងធនធានធម្មជាតិឆ្នាំ ២០២៣ និង យេនឌ័រ សន្តិភាព និងសន្តិសុខ វិច្ឆិកា ២០២៤ក៏បានរឃើញពីការកើនឡើងនិងកង្វល់បំណុលរបស់សហគមន៍។ គម្រោងការគ្រប់គ្រងហិរញ្ញវត្ថុសហគមន៍ WCS-USAID (REDD+) បានឆ្លើយតបនឹងការពង្រឹងការយល់ដឹងផ្នែកការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសា សហគមន៍ និងការគ្រប់គ្រងការចំណាយចាំបាច់ក្នុងគ្រួសារ ដោយមានការពិនិត្យតាមដានការចំណាយប្រចាំថ្ងៃក្នុងគ្រួសានីមួយៗ ដែលបានទទួលនូវការផ្តល់ចំណេះដឹងដល់៦០០នាក់ក្នុង សហគមន៍ ពី៨ភូមិ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

Cambodia is considered as grow in economic and developing country. The commercial farming provides people with the opportunity to improve their standard of living economic growth without suitability of natural resources and ecosystems weakens country functionality and increase vulnerability among the poor especially the indigenous Bunong in Mondulkiri province. Microcredit in Cambodia has emerged within this last 20 years, and it is likely contributed to livelihood development. Despite this claim, there are a lot of concerns occurring from microcredit as the driving force for biodiversity and natural livelihood. However there are concerns the microcredit sector could unknowingly increase the threat posed by farmers to biodiversity and hinder conservation efforts. An important role of microfinance institution is to provide financial support to those in need, while guaranteeing a more secure form of loan compared to informal sources.

Many of the indigenous people in Mondulkiri facing negative effects caused by microfinance, such as over indebtedness, inadequate investment validation and a lack of awareness of financial services, that may lead to the destruction of the potential for sustainable local economic and social development. With such issues concerning not only the economic well-being of farmers, but also microcredit as a whole and it potential environmental impacts. In the research result finding of the Indigenous youth engage in environment protection issues in May 2023 and the Gender, Peace & Security research finding issued in November 2024 also found out the debt was their concern for the communities.

Under the fund support from the WCS-USAID (REDD+) from October 2023-September 2024, ACT able to respond to some part of the communities’ capacity building on budget management to develop and support the indigenous in 8 community of KSWS REDD+ 400 household that face loan issues. The project had been conduct orientation meeting with the provincial administrator in MDK to inform and seek for the cooperation from the province and the target communities and local authority in KSM district. Then the financial literacy training had been provided to 400 villagers/household and communities networking for awareness raising on the financial literacy had been provide the small grant to the network to provide awareness raising to the 8 villages communities which reach out to 200 villager. Door to door follow up meeting on Financial management had been conducted among the trained 400 household for monitor their budget use record.

Reflection meeting and evaluation had been conducted to measure the program effectiveness and appropriate for the communities and most of them found this appropriate and affective for them to apply in their daily life, they had improved their understanding and way of apply in manage their financial more better than before. The project should be continue and going on to expand to the other part of the communes and districts in the province and not only in Mondulkiri but other province also facing many challenges on debt issues and need project to reach out. ACT committed and hope able to expand more capacity on this financial management and literacy to the communities with the cooperation and support from the donors.

Stories of Change Dec23

ឆ្នាំនេះ ពីថ្ងៃទី២៥ វិច្ឆិកា ដល់ ១០ធ្នូ២០២៣ ជាយុទ្ធនាការ បូពណ៌ស បញ្ចប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី អង្គការ កដទ បានប្រមូល រឿងរ៉ាវពីការចែករំលែក ករណីផ្សេង រឿងរ៉ាវនៃការផ្លាស់ប្តូរពាក់ព័ន្ធនិងហិង្សាលើស្ត្រី ការបៀតបៀន លើស្ត្រីអ្នកសារព័ត៌មាន ពីគម្រោងប្រព័ន្ធផ្សព្វផ្សាយសន្តិភាព បណ្តាញការកសាងសន្តិភាពសហគមន៍ ជនជាតិដើម យុវជនអ្នកការពារបរិស្ថាន សហគមន៍ការពារធនធានធម្មជាតិ និងបុគ្គលិក កដទ ដែលបានចូលរួមអនុវត្តសកម្មភាពគម្រោង។ កដទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ នុំបុ័ងពិភពលោក ដាន់មិសិន ឃែរប្រចាំកម្ពុជា អេអែហ្វឌី ជំនួយពីប្រជាពលរដ្ឋអាមេរិច ដាប់ប៊ែលយូស៊ីអេស និង អាយរិច ដែលបានគាំទ្រសកម្មភាពគម្រោងកន្លងមក។​

This year 25th November -10th December 2023, Celebrate 16th Day Campaign or White Ribbon to “End Violence against women and girl”. ACT was collective stories shared, cases, and stories of change from the communities relate to Gender Based Violence among the Women Journalist from the Media for Peace network, Communities Peacebuilding network, Indigenous people, environmental youth protection, communities natural resources protection, and ACT staff who engage and implement for the projects. ACT would give gratitude thanks to our donors who fund ACT work such as BfdW, Danmission, CARE-Cambodia, AFD, USAID, WCS, and IREX.

 

StoryChangeDec23