Under the support from CARE-Cambodia cooperate from GIZ, ACT got opportunity to work on gender for July-December 2022 in couple activities with the start of the project to conduct the finding for the project implementation.
The result of this survey is to help ACT to put the right activities with the right person at the right time for newly selected network or peer from each factories worker. The finding is seeking for the engagement in the project from the women as the garment worker still face time challenges to participate. Moreover, the challenges and gap of participation and communication, miss-understanding and win-lose concept among factory manager and workers to improve their lives standard with able to solve the existing conflict management mechanism in their factories through other intervention strategy.
រឿងរ៉ាវនៃការផ្លាស់ប្តូរពី៤ គម្រោងនៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ បានប្រមូលនិងចងក្រងពីគម្រោងគណនេយ្យភាពសង្គម គម្រោងប្រព័ន្ធផ្សព្វផ្សាយសន្តិភាព រឺសារព័ត៌មានសន្តិភាព គម្រោងរួមគ្នាដើម្បីគាំទ្រសិទ្វិស្រ្តី និងគម្រោងការកសាងសន្តិភាពសហគមន៍ សម្រាប់ជាការឆ្លុះបញ្ជាំងអំពីលទ្ធផលនៃការផ្លាស់ប្តូររបស់អ្នកចូលរួមនិងផលជះដែលទទួលបានពីក្នុងគម្រោងក្នុងរយះពេលវដ្តនៃគម្រោងរយះពេល៣ឆ្នាំ ២០១៩-២០២១។ ក្នុងរយះពេល៣ឆ្នាំកន្លងមកនេះ កដទ បានអនុវត្តក្នុងខេត្តនិងក្រុងគោលដៅចំនួន១១ គឺខេត្ត មណ្ឌលគីរី ខេត្តក្រចេះ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ និងក្រុងភ្នំពេញ។ រឿងរ៉ាវនៃការផ្លាស់ប្តូរនេះគឺធ្វើឡើងជាភាសារខ្មែរនិងភាសារអង់គ្លេស។
តាមរយៈការកសាងសន្តិភាពសហគមន៍ និង គម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធិស្ដី្រ (CASWR) អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (កដទ) បានប្ររព្ធកម្មវិធីអបអរសាទរ ទិវាសន្ដិភាពអន្ដរជាតិ២០២១ នៅខេត្តចំនួន៥ និង តាមផ្ទះ ដែលទទួលបានការគាំទ្រថវិកាពី នំបុ័ងពិភពលោក ដានមីសិន ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID នាថ្ងៃទី១៣-២២ ខែកញ្ញា ឆ្នាំ២០២១ បានប្រារព្ធឡើងខេត្តក្រចេះ កំពត កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្ដមណ្ឌលគិរី ក្រោមប្រធានបទ “ការស្តារឡើងវិញឱ្យកាន់តែប្រសើរសម្រាប់ពិភពលោកប្រកបដោយសមធម៌និងចីរភាព” ជាមួយនឹងការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋសរុប ៣៤១នាក់ (ស្រី ២១២) ពួកគាត់បានចូលរួមជាយុទ្ធនាការ ចែករំលែក ច្រៀងចំរៀងសន្តិភាព ការលើកឡើងឆ្លុះបញ្ជាំងពីសន្តិភាពនៅសហគមន៍និង សកលោក វិដេអូ និងតាមរយៈការស្ដាប់សារសម្លេងដែលបានចាក់តាមភូមិ និងការចុះផ្សព្វផ្សាយផ្ទាល់ដល់ផ្ទះពួកគាត់តែម្ដង រួមនឹងខិតបណ្ឌលេខទូរស័ព្ទអាជ្ញាធរ (ស្រុក ឃុំ ភូមិ) សម្រាប់ទំនាក់ទំនងពេលដែលមានអំពើហិង្សាកើតឡើង កូនសៀវភៅសំនួរចម្លើយទាក់ទងនឹងច្បាប់ស្ដីពីអំពើហិង្សាក្នុងគ្រួសារ សៀវភៅអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនឹងនារីភេទ (ស៊ីដរ) ដោយមិនភ្លេចវិធានការការពារពីការឆ្លងនៃជំងឺកូវិដ១៩។
តាមរយៈគម្រោងរួមគ្នាដើម្បីគាំទ្រសិទ្ធិស្រ្ដី ដែលទទួលជំនួយពី USAID (ជំនួយពីពលរដ្ឋអាមេរិក) បានរៀបចំប្រារព្ធកម្មវិធីយុទ្ធនាការ១០០កោដិសម្លេង នៅមណ្ឌលគិរី នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងគោលបំណង អបអរសាទរយុទ្ធនាការ១០០កោដិសម្លេង បង្កើនភាពអង់អាចដល់យុវជននៅក្នុងសហគមន៍ដើម្បីរួមចំណែកបញ្ឈប់អំពើហិង្សាលើស្រ្ដីនិងក្មេងស្រី បង្កើនការយល់ដឹងពីអំពើហិង្សាផ្អែកលើយេនឌ័រព្រមទាំងយន្ដការអន្តរាគមន៍ ពេលមានអំពើហិង្សាកើតឡើង។ សរុបអ្នកចូលរួម ៧៥នាក់ ក្នុងនោះ ៣៩នាក់ជាស្រី រួមមាន សិស្ស ប្រជាពលរដ្ឋ អាជ្ញាធរ ក្រុមកសាងសមត្ថភាពសហគមន៍ និងក្រុមជនបង្គោល។
ACT through CASWR project, funded from USAID, organized One Billion Rising campaign at Mondulkiri on 14 Feb 2021 on the Valentine day. Objective of this campaign were to: 1). Celebrate OBR campaign 2). Empower youth in the community to end violence against women and girls 3). Increase awareness about GBV and mechanism when violent happen how to take intervention at the local community level. The participants 75 pax with 39 females who were students, citizens, authorities, CCBT and CG.
ជារៀងរាល់ឆ្នាំ អង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់ (កដទ) បានប្រារព្ធកម្មវិធីអបអរសាទរ ទិវាសន្ដិភាពពិភពលោក តាមរយៈគម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធិស្ដី្រ ដែលទទួលបានការគាំទ្រថវិកាពី ទីភ្នាក់ងារជំនួយអាមេរិក (USAID) នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានប្ររព្ធឡើងនៅឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្ដមណ្ឌលគិរី ក្រោមប្រធានបទ “បញ្ឈប់អំពើហិង្សា លើស្រ្ដី និងក្មេងស្រីដើម្បីសន្ដិភាពក្នុងសហគមន៍” ជាមួយនឹងការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋសរុប ១០៥នាក់ (៧៣ស្ត្រី) ប្រធានបទសកលក្នុងឆ្នាំ២០២០នេះ គឺ “រួមគ្នាបង្កើតសន្ដិភាព” ដោយផ្សាភ្ចាប់ទៅនឹងខួបលើកទី៧៥ឆ្នាំរបស់អង្គការសហប្រជាជាតិ។
នៅដើមឆ្នាំ២០២០នេះ ប្រជាជនកម្ពុជាត្រូវបានលើកទឹកចិត្ដដោយរាជរដ្ឋាភិបាល ក្នុងការរក្សាអនាម័យប្រចំាកាយ ដោយសារការរាតត្បាតជាសកលនៃមេរោគកូវីដ១៩។ បើទោះជាប្រទេសកម្ពុជាពុំទាន់មានការរាតត្បាតជាសហគមន៍ តែរាជរដ្ឋាភិបាលបានសម្រេចបិទសាលារៀនបណ្ដោះអាសន្ន និងលើកទឹកចិត្ដកុំឱ្យចេញទៅទីសាធារណៈដែលមានមនុស្សច្រើន បើពុំចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៅមេរោគកូវិដ១៩។
ក្រោមការគាំទ្រថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រោប់អភិវឌ្ឍន៍អន្ដរជាតិ អង្គការក្រុមការងារដើម្បីដោះស្រាយ ទំនាស់ (ក.ដ.ទ) តាមរយៈគម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធស្រ្ដី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានរៀបចំ អបអរសាទរ ខួបលើកទី១០៩ ទិវាអន្ដរជាតិនារី ៨មីនា និងវេទិកាសាធារណៈក្រោម ប្រធានបទ៖ “មានសន្ដិភាព មានការលើក កម្ពស់សមភាពយេនឌ័រ”។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយមានការសហការណ៍ជាមួយអាជ្ញាធរស្រុកពេជ្រាដា ព្រមទាំងអង្គការដែនដីមនុស្ស-ហូឡងន៍ ប្រចាំកម្ពុជា ហៅកាត់ TdH ត្រូវបានរៀបចំនៅសាលាស្រុកពេជ្រាដា។ គោលបំណងក្នុងការរៀបចំកម្មវិធីនេះឡើងគឺ ដើម្បីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា និងលើក កម្ពស់សមភាពយេនឌ័រ បង្កើតបរិយាកាសនៃការចូលរួមរវាងអាជ្ញាធរ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ព្រមទាំង បង្កើតឱ្យមានកិច្ចសន្ទនារវាអាជ្ញាធរ និងប្រជាពលរដ្ឋដើម្បីចែករំលែកនូវបញ្ហាដែលជួបប្រទះ។ ក្នុងនោះដែរ កញ្ញា ស្រី សុធាវី នាយិកា អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ បានចែករំលែកពីអង្គការ គម្រោង និងចំណាប់អារម្មណ៍ ជុំវិញបញ្ហាសិទ្ធិស្រ្ដី ផ្សារភ្ជាប់នឹងទិវាអន្ដរជាតិនារី ៨មិនា។
តាមរយៈគម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធិស្រ្ដី ដែលទទួលបានការគាំទ្រថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រោប់អភិវឌ្ឍន៍អន្ដរជាតិ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ដ.ទ) បានរៀបចំ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលទៅក្រុមកសាងសមត្ថភាពសហគមន៍ (CCBT) ស្ដីពី “ភាពជាអ្នកដឹកនាំឆ្ពោះទៅរកសមភាពយេនឌ័រ” ដែលជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពចំបងៗរបស់គម្រោងនេះ។ វគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងនៅថ្ងៃទី ២៨ ដល់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នាខេត្ដមណ្ឌលគិរី ដែលបណ្ដុះបណ្ដាលដល់ក្រុមអ្នកកសាងសមត្ថភាពសហគមន៍ចំនួន ២៦រូប ក្នុងនោះមានស្រ្ដីចំនួន ២១នាក់ ក្នុងគោលបំណង៖ ពង្រឹងសមត្ថភាពក្រុមកសាងសមត្ថភាពសហគមន៍ ស្វែងយល់ពីភាពជាអ្នកដឹងនាំពីក្នុងខ្លួន ទស្សនទានយេនឌ័រ និងការសម្របសម្រួល ព្រមទាំងរៀបចំផែនការបន្ទាប់ជាមួយពួកគាត់។ ក្នុងដំណើរការនៃវគ្គបណ្ដុះបណ្ដាលនេះមាន ការបង្ហាញពីអង្គការ គម្រោង និងតួនាទីរបស់ CCBT ដោយសង្ខេប ការស្វែងយល់ពីតួនាទី និងភាពជាអ្នកដឹកនាំខាងក្នុង ដែលអាចអនុញ្ញាត្ដឱ្យសិក្ខាកាមបានស្វែងយល់ពីខ្លួនឯង តួនាទីដែលខ្លួនមានរាល់ថ្ងៃ ហើយតួនាទីណាដែលគាត់ពេញចិត្ដ និងតួនាទីណាដែលគាត់គិតថាវាជាបន្ទុក។ បន្ទាប់ពីលេងល្បែងតួនាទី និងធ្វើការឆ្លុះបញ្ចាំង យើងសង្កេតឃើញថាតួនាទីដែលស្រ្ដីភាគច្រើនគិតថាវាជាបន្ទុកដ៏ធ្ងន់សម្រាប់គាត់គឺ តួនាទីជាមេផ្ទះ។ មេរៀន ភេទ និងយេនឌ័រ អាចឱ្យគាត់ចែកដាច់ថាអ្វីជាភេទ និងអ្វីជាយេនឌ័រ ព្រមទាំងទទួលស្គាល់ថា យេនឌ័រអាចប្រែប្រួលតាមកាលសម័យ បរិបទសង្គម និងផ្នត់គំនិត។ តាមរយៈមេរៀននេះពួកគាត់មានការពិភាក្សាច្រើន និងភ្ញាក់ផ្អើលនៅពេលដែលភាពខុសគ្នារវៀង បុរស និងស្រ្ដី ដែលយើងអាចកំណត់ថាជាបុរស ឬស្រ្ដីតាមរយៈភេទ គឺតិចបំផុត ហើយអ្វីដែលសង្គមកំណត់ និងរារាំងការសម្រេចចិត្ដ ព្រមទាំងការលូតលាស់របស់បុរស ឬស្រ្ដីគឺមានច្រើនហួសប្រមាណ។ វិភាគផលប៉ះពាល់នៃផ្នត់គំនិតយេនឌ័រ អាចជួយអោយអ្នកចូលរួមឱ្យចេះវិនិច្ឆ័យពីផលប៉ះពាល់នៃផ្នត់គំនិតយេនឌ័រ ហើយដោយសារមូលហេតុទាំងនេះហើយទើបយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិត។ វិភាគផ្នត់គំនិតយេនឌ័រ ជួយឱ្យគាត់បានស្វែងយល់ពីផ្នត់គំនិតដែលគាត់មាន និងផ្លាស់ប្ដូរវាតាមរយៈមេរៀនដែលគាត់រៀនហើយ។ មេរៀននេះដែរ ក៏អនុញ្ញត្តឱ្យពួកគាត់ធ្វើការតស៊ូមតិ លើកឡើងនូវផ្នត់គំនិតដែលឱ្យឃើញច្បាស់ ទទួលស្គាល់ និងកែប្រែ។
យុទ្ធនាការ ១៦ថ្ងៃ បំពាក់បូ ស ប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្រ្ដី និងក្មេងស្រី និងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ បានប្រារព្វឡើង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ តាមរយៈគម្រោង រួមគ្នាដើម្បីគាំទ្រសិទ្ធិស្រ្ដី ដែលទទួលបានការគាំទ្រថវិកាពី ទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រោប់អភិវឌ្ឍន៍អន្ដរជាតិ ។ គោលបំណងបញ្ជ្រាបនូវខ្លឹមសារនៃការបៀតបៀនផ្លូវភេទ និងស្វែងរកយន្ដការពីអាជ្ញាធរពាក់ព័ន្ធ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យជ្រោះប៊ូស្រាស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្ដមណ្ឌលគិរី ដោយមានកិច្ចសហការណ៍ពីខាងអាជ្ញាធរមូលដ្ឋាន រួមមាន៖ តំណាងកិច្ចការនារីស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ នគរបាល និងសាលា ព្រមទាំងមានការចូលរួមពីសហគមន៍ក្នុងមូលដ្ឋាន យុវជន អាជ្ញាធរ និងភាគច្រើនជាសិស្សសាលា។ ថ្លែងបើកដោយ កញ្ញា ស្រី សុធាវី នាយិការនៃអង្គការ ក.ដ.ទ ពីប្រវត្ដិ និងហេតុនៃការប្រារព្វ ទិវាសិទ្ធិមនុស្សអន្ដរជាតិ។ សំនួរ ចម្លើយ ទាក់ទងនឹងយុទ្ធនាការបូ ស និងទិវាសិទ្ធមនុស្សអន្ដរជាតិ ត្រូវបានអ្នកចូលរួមសួរនិងត្រូវស្ទើរតែគ្រប់សំនួរ។